ថ្នាក់ដឹកនាំទីក្រុងហូជីមិញជួបសំណេះសំណាលជាមួយបញ្ញាវន្តអាណិកជនវៀតណាម ជាង ១០០ រូប

(VOVWORLD) -ជំនាញការខាងបច្ចេកវិទ្យាវៀតណាមជាច្រើនរូប ដែលកំពុងបំពេញការងារនៅឯបរទេស បានចែករំលែកទស្សនៈអភិវឌ្ឍន៍ ក៏ដូចជាបទពិសោធដើម្បីជួយឲ្យទីក្រុងហូជីមិញទាក់ទងជាមួយ បដិវត្តន៍ឧស្សាហកម្ម 4.0 យ៉ាងឆាប់រហ័ស ជាពិសេសគឺអនុវត្តន៍ដោយជោគជ័យនូវគម្រោងការណ៍កសាងទីក្រុងឆ្លាតដំបូងគេនៅវៀតណាម។
ថ្នាក់ដឹកនាំទីក្រុងហូជីមិញជួបសំណេះសំណាលជាមួយបញ្ញាវន្តអាណិកជនវៀតណាម ជាង ១០០ រូប - ảnh 1ជំនាញការ និង បញ្ញាវន្តអាណិកជនវៀតណាម 

នាយប់ថ្ងៃទី ២២ សីហា នៅទីក្រុងហូជីមិញ ថ្នាក់ដឹកនាំទីក្រុងបានជួបសំណេះសំណាលជាមួយជំនាញការ និង បញ្ញាវន្តអាណិកជនវៀតណាម លើវិស័យ បច្ចេកវិទ្យា ព័ត៌មានវិទ្យា។ នៅទីនេះ ជំនាញការខាងបច្ចេកវិទ្យាវៀតណាមជាច្រើនរូប ដែលកំពុងបំពេញការងារនៅឯបរទេស បានចែករំលែកទស្សនៈអភិវឌ្ឍន៍ ក៏ដូចជាបទពិសោធដើម្បីជួយឲ្យទីក្រុងហូជីមិញទាក់ទងជាមួយ បដិវត្តន៍ឧស្សាហកម្ម 4.0 យ៉ាងឆាប់រហ័ស ជាពិសេសគឺអនុវត្តន៍ដោយជោគជ័យនូវគម្រោងការណ៍កសាងទីក្រុងឆ្លាតដំបូងគេនៅវៀតណាម។ ជំនាញការជាច្រើនរូប បានផ្លាស់ប្ដូរបទពិសោធន៍ក្នុងការកសាងដោយជោគជ័យនូវរូបសណ្ឋានទីក្រុងឆ្លាតនៅលើពិភពលោក។ សាស្ត្រាចារ្យ Dang Luu Mo អាណិកជនវៀតណាមនៅជប៉ុនបានឲ្យដឹងថា៖

“ទីក្រុងហូជីមិញគឺជាទីក្រុងមួយដែលមានចំនួនប្រជាជនជាង ១០ លាននាក់។ ការដោះ ស្រាយ រាល់បញ្ហានៃ ទីក្រុងដែល មានចំនួន ប្រជាជនច្រើ នយ៉ាងដូច្នេះគឺមិនងាយស្រូលទេ។ ហេតុដូច្នេះ ការរៀបចំការកសាងទីក្រុងហូជីមិញឆ្លាតគឺចាំបាច់ណាស់ ដើម្បីដោះស្រាយរាល់បញ្ហាដូចជា៖ការកកស្ទះចរាចរណ៍ និងបញ្ហាចំនួនប្រជាជនយ៉ាងច្រើនកុះករ។ ដូច្នេះយើងគប្បីដោះស្រាយបញ្ហាទាំងនេះតាមរយៈមធ្យោបាយវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាថ្មី ដើម្បីនាំទីក្រុងហូជីមិញក្លាយទៅជាទីក្រុងគំរូនៅវៀតណាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ