ថ្នាក់ដឹកនាំទីក្រុងហូជីមិញទទួលជួបជាមួយប្រធានគណៈបក្សកូរ៉េខាងត្បូងសេរី

(VOVWORLD) -នារសៀលថ្ងៃទី២១វិច្ឆិកា លោក Nguyen Thanh Phong ប្រធានគណៈ កម្មា ធិការ ប្រជាជនទីក្រុងហូជីមិញ បានអញ្ជើញទទួលជួបជាមួយប្រធានគណៈបក្សកូរ៉េខាង ត្បូងសេរី លោក Hong Joon-Pyo ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញ និងចូលរួមពិធីបុណ្យវប្បធម៌ពិភពលោកទីក្រុង ហូជីមិញ Gyeongju ២០១៧។ 

លោក Nguyen Thanh Phong បានចាត់ទុកថា ពិធីបុណ្យវប្បធម៌ពិភពលោកទីក្រុងហូជី មិញ-Gyeongju ២០១៧ ប្រកបអត្ថន័យសំខាន់ ក្នុងបរិបទដែលវៀតណាមនិងកូរ៉េ ខាងត្បូង រៀបចំរំលឹកខួបលើកទី២៥នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេស ទាំងពីរ ជាពិសេស លើវិស័យវប្បធម៌ ពាណិជ្ជកម្មនិងវិនិយោគ។

ថ្នាក់ដឹកនាំទីក្រុងហូជីមិញទទួលជួបជាមួយប្រធានគណៈបក្សកូរ៉េខាងត្បូងសេរី - ảnh 1 លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការ ប្រជាជនទីក្រុងហូជីមិញ បានអញ្ជើញទទួលជួបជាមួយប្រធានគណៈបក្សកូរ៉េខាង ត្បូងសេរី លោក Hong Joon-Pyo ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញ 

        ថ្នាក់ដឹកនាំទីក្រុងហូជីមិញបានសម្តែងការជឿជាក់ដា ក្នុងតួនាទីរបស់ខ្លួន លោក Hong Joon-Pyo នឹងបន្តផ្តោតការយកចិត្តទុកដាក់ ជម្រុញថែមទៀតទំនាក់ ទំនងរវាងគណៈបក្សកូរ៉េខាងត្បូងសេរីនិងបក្សកុម្មុយនិស្តវៀតណាម រួមចំណែក ជម្រុញទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពយ៉ាងល្អប្រសើររវាងវៀតណាមនិង កូរ៉េខាងត្បូង។

        រីឯខ្លួនវិញ ប្រធានគណៈបក្សកូរ៉េខាងត្បូងសេរី លោក Hong Joon-pyo បាន ស្នើឲ្យទីក្រុង បន្តបង្កលក្ខណៈងាយស្រួលសម្រាប់សកម្មភាពធ្វើអាជីវកម្មរបស់សហ គ្រាសនានា រួមចំណែកជម្រុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកូរ៉េខាងត្បូង នាំមកនូវភាពសម្បូររុងរឿងសម្រាប់ប្រទេសនីមួយៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ