ថ្នាក់ដឹកនាំទូទាំងពិភពលោកបន្តផ្ញើសាររំលែកទុក្ខដល់ថ្នាក់ដឹកនាំរបស់បក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាមក៏ដូចជាក្រុមគ្រួសាររបស់ប្រធានរដ្ឋលោក Tran Dai Quang

(VOVWORLD) - ទទួលបានដំណឹងថា ប្រធានរដ្ឋវៀត ណាម លោក Tran Dai Quang បានទទទួលមរណភាព ថ្នាក់ដឹកនាំប្រទេសជាច្រើនទូទាំងពិភពលោក បានបន្តផ្ញើសារចូលរួមរំលែកទុក្ខដល់ថ្នាក់ដឹកនាំរបស់បក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាមក៏ដូចជាក្រុមគ្រួសាររបស់លោក Tran Dai Quang។ 

ព្រះមហាក្សក្រ ប៊្រុយណេ Haji Hassanal Bolkiah; ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte; នាយករដ្ឋមន្រ្តីសិង្ហបុរី Lee Hsien Loong, អគ្គលេខាធិការនៃគណបក្សសកម្មភាពប្រជាជនរបស់សិង្ហបុរីប្រធានាធិបតីសឹង្ហបុរី Halimah Yacob;  នាយករដ្ឋមន្ត្រីថៃ  លោក Prayuth Chan –o- cha ; នាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe; ប្រធានសម្ព័ន្ធភាពសភា មិត្តភាពជប៉ុន - វៀតណាម អគ្គលេខាធិការនៃគណបក្សប្រជាធិបតេយ្យសេរីកាន់អំណាច Toshihiro Nikai; អគ្គលេខាធិការអាស៊ានលោក Lim Jock Hoi; ប្រធានាធិបតីប្រទេសវេណេហ្ស៊ុអេឡា Nicolas Maduro Moros; នាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina, ប្រធានាធិបតីបង់ក្លាដែស Md. Abdul Hamid; ប្រធានាធិបតីប្រេស៊ីល លោក Michel Temer ។ល។

ក្នុងសារទូរលេខចូលរួមរំលែកទុក្ខទាំងអស់នេះ សុទ្ធតែបានសម្តែងនូវក្តីសោកស្តាយចំពោះមរណភាពរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ព្រមទាំងកោតសរសើរចំពោះរាល់ការរួមចំណែកដ៏ធំធេងរបស់ប្រធានរដ្ឋ លោក Tran Dai Quang ក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាលើកកម្ពស់ថានៈរបស់វៀតណាមលើឆាកអន្តរជាតិនិងក្នុងតំបន់។

នាថ្ងៃទី២៤ខែកញ្ញា ក្នុងប៉ុន្មាននាទីដំបូង នៃពិធីបើកមហាសន្និបាតប្រចាំឆ្នាំលើក ទី៥៨នៃមហាសន្និបាត បណ្តាប្រទេសជាសមាជិកនៃអង្គការកម្មសិទ្ធិបញ្ញាពិភព លោក (WIPO) នៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស) ប្រតិភូទាំងអស់ដែលបានចូលរួមមហាសន្និបាត WIPO បានចំណាយរយៈពេល១នាទីធ្វើការស្មឹងស្មាធិ៍រំលឹកដល់វិញ្ញាណក្ខ័ន្ធរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ។

ក្នុងសុន្ទរកថាសម័យពិភាក្សាពេញអង្គនៃមហាសន្និបាត ប្រតិភូទាំងអស់បានផ្ញើរសារចូលរួមរំលែកទុក្ខដល់រដ្ឋាភិបាលនិងប្រជាជនវៀតណាមចំពោះមរណភាពរបស់ប្រធានរដ្ឋ លោក Tran Dai Quang ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ