ថ្នាក់ដឹកនាំនៃប្រទេសនានាបន្តអបអរសាទរអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong

(VOVWORLD) - ក្នុងឱកាសដែលអគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សវៀតណាមលោក Nguyen Phu Trong ត្រូវបានរដ្ឋសភានីតិកាលទី១៤ បោះឆ្នោតជ្រើសតាំងជា ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមនោះ ថ្នាក់ដឹកនាំនៃប្រទេស ជាច្រើនលើពិភពលោក បន្តផ្ញើរសារទូរលេខនិងលិខិតចូលរួមអបអរសាទរជូន ចំពោះលោក Nguyen Phu Trong។
ថ្នាក់ដឹកនាំនៃប្រទេសនានាបន្តអបអរសាទរអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong - ảnh 1 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong (រូបថត៖ Zing)


ក្នុងលិខិតអបអរសាទរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានសម្ដែងនូវជំនឿជាក់ថា ក្រោមការដឹកនាំដៃឈ្លាសវៃរបស់ប្រធានរដ្ឋលោក Nguyen Phu Trong ប្រទេស វៀតណាមនឹងបន្តទទួលបានជ័យជំនះដ៏ធំធេងនិងអភិវឌ្ឍន៍ប្រកបដោយសម្បូរ រុងរឿងថែមទៀត ព្រមទាំងបន្តដើរតួនាទីសំខាន់ក្នុងតំបន់និងលើពិភពលោកផងដែរ។

        ទន្ទឹមនឹងការអបអរសាទរ ប្រធានាធិបតីសឹង្ហបុរីលោក Halima Yacob និង នាយករដ្ឋមន្រ្តីសឹង្ហបុរីលោក Lee Hsien Loong បានសម្ដែងនូវគោលបំណងចង់ សហប្រតិបតិ្តការយ៉ាងជិតស្និទ្ធជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong សំដៅនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំពស់ថ្មី។

        ប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko ប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍សន្និបាតប្រជាជនកំពូលនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត កូរ៉េលោក Kim Yong Nam ប្រធានាធិបតីសាធារណៈរដ្ឋអ៊ីស្លាមអ៊ីរ៉ង់លោក Hassan Rouhani និងលេខាគណៈបក្សកុម្មុយនិស្តបារាំងលោក Pierre Laurent ក៏បានផ្ញើរសារទូរលេខចូលរួមអបអរសាទរចំពោះប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយម វៀតណាមលោក Nguyen Phu Trong ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ