ថ្នាក់ដឹកនាំនៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញជួបសំណេះសំណាលជាមួយតំណាងយុវជន ២៨នាក់ដែលចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន (SSEAYP) លើកទី 45

(VOVWORLD) -  នាថ្ងៃទី១៨ខែតុលា នៅទីក្រុងហាណូយលោក Le Quoc Phong លេខាទីមួយនៃមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញនិងជាប្រធានសហភាព យុវជនវៀត ណាមបានជួបសំណេះសំណាលជាមួយតំណាង យុវជនគំរូ វៀតណាមចំនួន២៨នាក់ មុនពេលចូលរួមកម្មវិធីនាវាយុវ ជនអាស៊ីអាគ្នេយ៍ - ជប៉ុន (SSEAYP) លើកទី 45 ។

ថ្នាក់ដឹកនាំនៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញជួបសំណេះសំណាលជាមួយតំណាងយុវជន ២៨នាក់ដែលចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន (SSEAYP) លើកទី 45  - ảnh 1ថ្នាក់ដឹកនាំនៃសម្ព័ន្ធសមាគមយុវជនកុម្មុយនិស្តហូជីមីញថតរូបអនុស្សាវរីយយ៍ជាមួយតំណាងយុវជនទាំង២៨នាក់ដែលចូលរួមកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន លើកទី៤៥

តំណាងយុវជនគំរូចំនួន២៨នាក់សុទ្ធតែមានស្នាដៃល្អនៅក្នុងវិស័យជាច្រើន ពីការសិក្សារៀនសូត្រក៏ដូចជាក្នុងការបំពេញការងារ។  ថ្លែងនៅក្នុងជំនួបនេះ លោក Le Quoc Phong មានបំណងចង់ឲ្យតំណាងទាំង២៨នាក់ នឹងចូលរួមកម្មវិធីនេះដោយភាពសប្បាយរីករាយ មានការទទួលខុសទៅនឹងខ្លួនឯងដើម្បីប្រទេសជាតិ។ សមាជិកម្នាក់ៗត្រូវបំពេញយ៉ាងល្អនូវការទទួលខុសត្រូវរបស់ខ្លួននឹងរួមចំណែកជាមួយគណៈ ប្រតិភូវៀតណាមក្នុងការបំពេញបេសកកម្មជាតំណាងឱ្យយុវជនវៀតណាម ចូលរួមកម្មវិធីនាវាអាស៊ីអាគ្នេយ៍ - ជប៉ុនលើកទី ៤៥នេះ។

សូមគូសបញ្ជាក់ថា នាវាយុវជនអាស៊ីអាគ្នេយ៍ - ជប៉ុន (The Ship For Southeast Asian & Japanese Youth Program-SSEAYP) គឺជាកម្មវិធីផ្លាស់ប្តូរវប្បធម៌ត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ឧបត្ថម្ភដោយរដ្ឋាភិបាលជប៉ុននិងបណ្តាប្រទេសជាសមា ជិកអាស៊ានទាំង ១០។ នេះគឺជាវេទិកាមួយសម្រាប់ចែករំលែកនិងរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាសមាជិកនៅក្នុងគ្រប់វិស័យ។ តំណាងវៀតណាមក្នុងដំណើរនៃឆ្នាំ ២០១៨នេះ ត្រូវបានជ្រើសរើសពីយុវជនឆ្នើមឆាប់ពាន់នាក់លើទូទាំងប្រទេស។  ប្រតិ ភូយុវជនតំណាងឱ្យប្រទេសវៀតណាមនឹងបានចូលរួមសម្លេងទៅក្នុងបណ្តាបញ្ហាក្តៅគគុកក្នុងសង្គមដែលត្រូវបានយកចិត្តទុកដាក់នាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ