ថ្នាក់ដឹកនាំបក្ស និងរដ្ឋអញ្ជើញទៅគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

(VOVWORLD) - គណៈប្រតិភូថ្នាក់ដឹកនាំបក្ស និងរដ្ឋបានអញ្ជើញទៅដាក់កម្រងផ្កា និងចូល គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅវិមានតំកល់សព។
ថ្នាក់ដឹកនាំបក្ស និងរដ្ឋអញ្ជើញទៅគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ - ảnh 1 ថ្នាក់ដឹកនាំបក្ស និងរដ្ឋអញ្ជើញទៅគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ (រូបថត៖ TTXVN)

ក្នុងឱកាសរំលឹកខួបលើកទី ៤៥ នៃទិវារំដោះវៀតណាមភូមិភាគខាងត្បូង ឯកភាពប្រទេសជាតិ  (៣០ មេសា ឆ្នាំ ១៩៧៥ - ៣០ មេសា ឆ្នាំ ២០២០) នាព្រឹកថ្ងៃទី ៣០ ខែមេសា គណៈប្រតិភូថ្នាក់ដឹកនាំបក្ស និងរដ្ឋបានអញ្ជើញទៅដាក់កម្រងផ្កា និងចូល គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅវិមានតំកល់សព និងអុជធូប រំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាវីវបុរស យុទ្ធជនពលីនៅវិមានរំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាវីវបុរស យុទ្ធជននៅផ្លូវ Bac Son ទីក្រុងហាណូយ។ អញ្ជើញចូលរួមពិធីរំលឹកវិញ្ញាណក្ខ័ន្ធនេះមានវត្តមាននាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋ។

បន្ទាប់មក គណៈប្រតិភូបានអញ្ជើញដាក់កម្រងផ្កា អុជធូប រំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាវីវបុរស យុទ្ធជនពលីនៅវិធានរំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាវីវបុរស យុទ្ធជននៅផ្លូវ Bac Son អុជធូបនៅតំបន់បេតិកភណ្ឌព្រះរាជវាំង Thang Long និងអញ្ជើញទៅទស្សនាកេដំណែលបដិវត្តន៍ ផ្ទះ និងផ្លូវក្រោមដី D67 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ