ថ្នាក់ដឹកនាំបក្ស និងរដ្ឋអបអរសាទរជនរួមជាតិកាន់សាសនាកាតូលិក ក្នុងឱកាសបុណ្យណូអែល ឆ្នាំ២០២២ និងឆ្នាំថ្មី ២០២៣

(VOVWORLD) - នារសៀលថ្ងៃទី ២១ ខែធ្នូ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានអញ្ជើញចុះសួរសុខទុក្ខ និងអបអរសាទរចំពោះជនរួមជាតិកាន់សាសនាកាតូលិក ក្នុងឱកាសបុណ្យណូអែលនៅទីសំណាក់អាសឺវ៉ែក ខេត្ត Kon Tum។
ថ្នាក់ដឹកនាំបក្ស និងរដ្ឋអបអរសាទរជនរួមជាតិកាន់សាសនាកាតូលិក ក្នុងឱកាសបុណ្យណូអែល ឆ្នាំ២០២២ និងឆ្នាំថ្មី ២០២៣ - ảnh 1(រូបថត៖ Xuan Khu/TTXVN)

ថ្លែងមតិនៅទីនេះ លោក Do Van Chien  បានបញ្ជាក់ថា៖ “យើងខ្ញុំសង្ឃឹមថា អាសឺវ៉ែក និងបុព្វជិកនៅបណ្តាតំបន់កាន់សាសនា លើកទឹកចិត្តបងប្អូនសាសនិក បន្តពង្រីកសមិទ្ធិផលដែលសម្រេចបានក្នុងរយៈពេលកន្លងទៅ។ បន្តរួមវិភាគទាន ជាមួយរដ្ឋាភិបាល និងប្រជាជនបណ្តាជនជាតិក្នុងខេត្ត Kon Tum និងតំបន់កាន់សាសនាខេត្ត Kon Tum រួបរួមសាមគ្គីគ្នា រួមកម្លាំងកាយចិត្តដើម្បីអនុវត្តន៍បានល្អនូវគោលការណ៍ណែនាំ និងគោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ យ៉ាងម៉ឺងម៉ាត់ គោរពព្រះ និងស្នេហាជាតិ ក្លាយជាគំរូពលរដ្ឋឆ្នើម”។

នារសៀលថ្ងៃដដែល ប្រធាននាយកដ្ឋានចលនាមហាជន ឧត្តមសេនីយ៍ឯក Bui Thi Minh Hoai បានអញ្ជើញចុះសួរសុខទុក្ខ និងអបអរសាទរចំពោះទីសំណាក់អាសឺវ៉ែកខេត្ត Long Xuyen និងបុព្វជិកនៃតំបន់កាន់សាសនា Long Xuyen លោក Tran Van Toan; អបអរសាទរនិងជូនអំណោយដល់លោក អាសឺវ៉ែក Bui Tuan អាសឺវ៉ែក Tran Xuan Tieu អតីតអាសឺវ៉ែកនៃទីសំណាក់អាសឺវ៉ែក តំបន់កាន់សាសនា Long Xuyen។

ថ្នាក់ដឹកនាំបក្ស និងរដ្ឋអបអរសាទរជនរួមជាតិកាន់សាសនាកាតូលិក ក្នុងឱកាសបុណ្យណូអែល ឆ្នាំ២០២២ និងឆ្នាំថ្មី ២០២៣ - ảnh 2(រូបថត៖ Xuan Khu/TTXVN)

ក៏នាថ្ងៃទី ២១ ខែធ្នូដែរ លោក Nguyen Van Nen លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញបានអញ្ជើញទៅទស្សនាទីសំណាក់អាសឺវ៉ែកទីក្រុង និងអបអរសាទរ អាសឺវ៉ែក Nguyen Nang អគ្គអាសឺវ៉ែកនៃទីសំណាក់អាសឺវ៉ែកតំបន់សាសនាទីក្រុង និងជាប្រធានក្រុមប្រឹក្សាអាសឺវ៉ែកវៀតណាម ក្នុងឱកាសបុណ្យណូអែលឆ្នាំ ២០២២ និង ឆ្នាំថ្មីឆ្នាំ ២០២៣។ តាងនាមបុព្វជិក  សាសនិកជនកាន់សាសនាកាតូលិកក្នុងទីក្រុង អាសឺវ៉ែក Nguyen Nang បានសង្កត់ធ្ងន់ថា ធនធានរបស់សមាគមសាសនិកជនកាតូលិកនិយាយដោយឡែក និងប្រជាជនទីក្រុងនិយាយរួម នៅតែមានធំធេងណាស់ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សហគមន៍; លោកជឿជាក់ថា ទីក្រុងហូជីមិញកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា នាំមកនូវជីវភាពរស់នៅប្រកបដោយភាពរុងរឿង និងសុភមង្គលជូនប្រជាជន៕


ប្រតិកម្មទៅវិញ

ផ្សេងៗ