ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភានិងការិយាល័យមជ្ឈឹមរៃអង្គាសជួយឧបត្ថម្ភប្រជាជននៅភូមិភាគកណ្ដាល

(VOVWORLD) -នាថ្ងៃទី ២០ខែកញ្ញានៅទីក្រុងហាណូយ ការិយាល័យមជ្ឈឹមបក្សបានប្រព្រឹត្តទៅកម្មវិធីរៃអង្គាសជួយឧបត្ថម្ភប្រជាជននៅតំបន់ភូមិភាគកណ្តាលវៀតណាមដែលរងការខូចខាតដោយខ្យល់ព្យុះ Doksuri ។ អគ្គលេខាបក្ស លោក Nguyen Phu Trong និងមន្រ្តី បុគ្គលិកនៃការិយាល័យមជ្ឈឹមបក្សបានចូលរួមនិងរៃអង្គាសបានទឹកប្រាក់ចំនួនជាង ៤០០ លានដុង
ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភានិងការិយាល័យមជ្ឈឹមរៃអង្គាសជួយឧបត្ថម្ភប្រជាជននៅភូមិភាគកណ្ដាល - ảnh 1ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភានិងការិយាល័យមជ្ឈឹមរៃអង្គាសជួយឧបត្ថម្ភប្រជាជនដែលរងគ្រោះដោយខ្យល់ព្យុះDoksuri 

នាថ្ងៃទី ២០ខែកញ្ញានៅទីក្រុងហាណូយ ការិយាល័យមជ្ឈឹមបក្សបានប្រព្រឹត្តទៅកម្មវិធីរៃអង្គាសជួយឧបត្ថម្ភប្រជាជននៅតំបន់ភូមិភាគកណ្តាលវៀតណាមដែលរងការខូចខាតដោយខ្យល់ព្យុះ Doksuri ។ អគ្គលេខាបក្ស លោក Nguyen Phu Trong និងមន្រ្តី បុគ្គលិកនៃការិយាល័យមជ្ឈឹមបក្សបានចូលរួមនិងរៃអង្គាសបានទឹកប្រាក់ចំនួនជាង ៤០០ លានដុងដើម្បីជួយឧបត្ថម្ភប្រជាជននៅតំបន់ភូមិភាគកណ្តាលជំនះពុះពារលើការលំបាក ស្តារផលិតកម្មឡើងវិញ និងស្ថិរភាពជីវភាពរស់នៅឡើងវិញយ៉ាងឆាប់ៗ។

ក៏ក្នុងថ្ងៃនេះដែរ ការិយាល័យរដ្ឋាភិបាល រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម និងស្ថាប័ននានាក៏បានរៀបចំកម្មវិធីរៃអង្គាសជួយឧបត្ថម្ភប្រជាជនរងឥទ្ធិពលដោយខ្យល់ព្យុះ Doksuri នៅភូមិភាគកណ្ដាលវៀតណាមផងដែរ។

ខ្យល់ព្យុះ Doksuri គឺជាព្យុះសង្ឃរាខ្លាំងបំផុតនៅតំបន់ភាគកណ្តាលក្នុងរយៈពេល ១0 ឆ្នាំកន្លងមកដោយបណ្ដាលអោយមនុស្ស ៩នាក់ត្រូវស្លាប់និងមនុស្សជាង២១៥នាក់រងរបួស។ ព្យុះក៏បានបណ្តាលឱ្យមានការខាតយ៉ាងធ្ងន់ធ្ងរអំពីទ្រព្យសម្បត្តិដោយមានតម្លៃប្រហែលជាង១១ពាន់ពាន់លានដុងដែរ៕

ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភានិងការិយាល័យមជ្ឈឹមរៃអង្គាសជួយឧបត្ថម្ភប្រជាជននៅភូមិភាគកណ្ដាល - ảnh 2ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភានិងការិយាល័យមជ្ឈឹមរៃអង្គាសជួយឧបត្ថម្ភប្រជាជនដែលរងគ្រោះដោយខ្យល់ព្យុះDoksuri 

ប្រតិកម្មទៅវិញ

ផ្សេងៗ