ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមទទួលជួបរដ្ឋមន្ត្រីក្រសួងបណ្ដាកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា

ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមទទួលជួបរដ្ឋមន្ត្រីក្រសួងបណ្ដាកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រី FAR
ឧត្តមសេនីយ៍ឯក Leopoldo Cintra Frias (រូបថត៖VOV)

(VOVworld) - នាថ្ងៃទី២៣ មិនា នៅរដ្ឋធានីហាណូយ អគ្គលេខាបក្សកុម្មុយនីស្ត
វៀតណាមលោក​Nguyen Phu Trong បានអញ្ជើញទទួលជួបសន្ទនាជាមួយគណៈ
ប្រតិភូជាន់ខ្ពស់នៃក្រសួងបណ្ដាកម្លាំងប្រដាប់អាវុធបដិវត្តន៍ (FAR) គុយបាដឹកនាំ
ដោយឧត្តមសេនីយ៍ឯក Leopoldo Cintra Frias រដ្ឋមន្រ្តីក្រសួងបណ្ដាកម្លាំងប្រដាប់
អាវុធបដិវត្តន៍គុយបាដែលកំពុងមកបំពេញទស្សនកិច្ចមិត្តភាពនៅវៀតណាម។
អគ្គលេខាបក្សលោក Nguyen Phu Trong ជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះ
នឹងរួមចំណែកជំរុញថែមទៀតនូវទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាពស្មោះ
ត្រង់រវាងបក្សទាំងពីរ ប្រទេសទាំងពីរ ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសរវាង
កម្លាំងប្រដាប់អាវុធវៀតណាម-គុយបា។រីឯខ្លួនវិញ ឧត្តមសេនីយ៍ឯក Leopoldo
Cintra Frias ចាត់ទុកថា រាល់សមិទ្ធិដែលវៀតណាមទទួលបានក្នុងបុព្វហេតុផ្លាស់
ប្ដូរថ្មី កសាងលទ្ធិសង្គមនិយមគឺជាបទពិសោធន៍ដ៏ថ្លៃថ្នូរដើម្បីប្រជាជនគុយបា
ពិគ្រោះយោបល់ក្នុងដំណើរការអនុវត្តគោលជំហរធ្វើបច្ចុប្បន្នកម្មរូបសណ្ឋាន
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច។
នាថ្ងៃដដែល ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានញ្ជើញទទួល
ជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងបណ្ដាកម្លាំងប្រដាប់អាវុធ
បដិវត្តន៍ (FAR) គុយបា។នៅទីនេះ លោកប្រធានរដ្ឋបានវាយតំលៃខ្ពស់ចំពោះ
ទំនាក់ទំនងសហប្រតិបតិ្តការលើច្រើនវិស័យរវាង FAR ជាមួយក្រសួងការពារ
ប្រទេសវៀតណាមនាពេលកន្លងទៅ ព្រមទាំងអះអាងថា នឹងបង្កលក្ខណៈងាយ
ស្រួលដើម្បីទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរបន្តអភិវឌ្ឍន៍នាពេល
ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ