ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមទទួល ជួបជាមួយអនុប្រធានគណកម្មការយោ ធាមជ្ឈឹមចិនលោក Fan Changlong

(VOVWORLD) -ដូចព័ត៌មានដែលបានប្រកាស នារសៀលថ្ងៃទី១៨មិថុនានៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួល ជួបជាមួយឧត្តមសេនីយ៍ឯក លោក Fan Changlong អនុប្រធានគណៈកម្មការយោធាមជ្ឈឹម ចិន។
ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមទទួល ជួបជាមួយអនុប្រធានគណកម្មការយោ ធាមជ្ឈឹមចិនលោក Fan Changlong - ảnh 1អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយឧត្តមសេនីយ៍ឯក លោក Fan Changlong អនុប្រធានគណៈកម្មការយោធាមជ្ឈឹមចិន 

នៅក្នុងជំនួបនេះ លោក Nguyen Phu Trong បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃណី ដៃគូសហប្រតិ បត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយចិន និងស្នើឲ្យភាគីទាំងពីររក្សាសន្តិ ភាព  ស្ថិរភាពនៅសមុទ្រខាងកើតដោយឈរលើមូលដ្ឋានគោរពផលប្រយោជន៍របស់គ្នាទៅវិញទៅមកនិងគោរពច្បាប់អន្តរជាតិ។

ក៏នារសៀលថ្ងៃដដែល ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បាន អញ្ជើញទទួលជួបជាមួយលោក Fan Changlong ផងដែរ។ នៅក្នុងជំនួបនេះ លោក Tran Dai Quang បានសម្តែងក្តីជឿជាក់ថា លទ្ធផលនៃដំណើរទស្សនកិច្ចនេះ នឹង រួមចំណែកសកម្មទៅក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ វិស័យរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរវៀតណាម-ចិន។

អញ្ជើញធ្វើការតបវិញ ឧត្តមសេនីយ៍ឯក លោក Fan Changlong បានឲ្យដឹងថា ដំណើរទស្សនកិច្ចលើកនេះរបស់គណៈប្រតិភូគឺសំដៅអនុវត្តមនសិការរួមសំខាន់ៗ ដែលបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរឯកភាព ក្នុងនោះមានការងារជម្រុញកិច្ចសហ ប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។ លោក Fan Chang long បានអះងអាង ថា បក្ស រដ្ឋាភិបាលនិងកងទ័ពចិនជានិច្ចកាល គោរពនូវទំ នាក់ទំនងលើគ្រប់វិស័យ ជាមួយវៀតណាម។ កងទ័ពចិនប្តេជ្ញាចិត្តរួមជាមួយកង ទ័ពវៀតណាមអនុវត្តយ៉ាង ត្រឹមត្រូវរាល់កិច្ចចរចាររវាងថ្នាក់ដឹកនាំបក្សទាំងពីរនិងរដ្ឋទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ