ថ្នាក់ដឹកនាំបក្សនិងរដ្ឋអញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតតាមមូលដ្ឋាននានា

(VOVWORLD) - អនុវត្តន៍តាមកម្មវិធីជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតបន្ទាប់ពីសម័យប្រជុំលើកទី៧ រដ្ឋសភាវៀតណាមនីតិកាលទី១៤ នោះ នាថ្ងៃទី១៧ខែមិថុនា លោក Tran Quoc Vuong សមាជិកការិយាល័យនយោបាយបានអញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតតាមឃុំចំនួន៥ នៃស្រុក Van Yen ខេត្ត Yen Bai។ 

ថ្លែងមតិនៅទីនេះ លោក Tran Quoc Vuong បានស្នើឲ្យរដ្ឋអំណាចនិងប្រជាជនស្រុក Van Yen បន្តពង្រីកនូវសក្កានុភាពរបស់ខ្លួន ជាពិសេស បើកទូលាយវិសាលភាពដាំដុះនិងលើកកម្ពស់តម្លៃរបស់ដើមទេព្វិរូ ដើម្បីខិតខំប្រឹងប្រែង បន្ថយអាត្រាជនក្រីក្រចុះនៅត្រឹម១០%នាឆ្នាំ២០២០។ លោក Tran Quoc Vuong បានអះអាងថា៖ ប្រតិភូនឹងទទួលយករាល់មតិយោបល់របស់អ្នកបោះឆ្នោត ដើម្បីដាក់ជូនរដ្ឋសភានិងក្រសួងស្ថា ប័ននានាសម្រាប់ដោះស្រាយក្នុងកិច្ចប្រជុំខាងមុខ។

ក្នុងថ្ងៃដដែល អញ្ជើញថ្លែងមតិនៅឯពិធីជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅទីរួមស្រុក Thanh An ស្រុក Vinh Thanh ទីក្រុងហូជីមិញ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានមានប្រសាសន៍ថា៖ “សម្រាប់ទីក្រុង Can Tho ខ្ញុំស្នើថា សំខាន់បំផុតគឺផ្នែកគមនាគមន៍ ពោលគឺផ្តោតការយកចិត្តទុកដាក់លើ ស្ពាន ផ្លូវថ្នល់និងប្រព័ន្ធចរាចរ។ មិនម៉ែនពេលមានញត្តិទើបធ្វើ ទីក្រុង គួរតែម្ចាស់ការក្នុងការថែទាំនិងជួសជុល ជាពិសេសនៅក្នុងរដូវខ្យល់ព្យុះខាមុខនេះ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ