ថ្នាក់ដឹកនាំបក្សរដ្ឋចូលរួមនិងបញ្ជាណែនាំសន្និបាតបក្សភាគខេត្តក្រុងនានា

ថ្នាក់ដឹកនាំបក្សរដ្ឋចូលរួមនិងបញ្ជាណែនាំសន្និបាតបក្សភាគខេត្តក្រុងនានា - ảnh 1
បក្សភាគទីក្រុងហូជីមិញបានបើកសន្និបាតដំណាងលើកទី១០អាណត្តិ២០១៥-២០២០


        Vovworld-នាព្រឹកថ្ងៃទី១៤តុលា បក្សភាគទីក្រុងហូជីមិញបានបើក​សន្និបាត​
ដំណាង​លើកទី១០អាណត្តិ២០១៥-២០២០។ សេចក្តីព្រាងរបាយការណ៍​នយោបាយ​ដាក់ជូនសន្និបាតបានដាក់ចេញគោលដៅទូទៅកសាងទីក្រុង​ហូជីមិញ​មានគុណ
ភាព​រស់នៅល្អអរិយ្យធម៍ទំនើប តាមរយៈអនុវត្តគោលដៅ​ចំនួន​១៤ដូចជាផលិតផល
ក្នុង​ស្រុក​សរុបនៅដំបន់កើនជាមធ្យមពី៨ដល់៨,៥%​ក្នុងមួយឆ្នាំ ចំណូលមធ្យមលើ
មនុស្ស​ម្នាក់ទទួលបាន៩៨០០ដុល្លារអាមេរិក​ជា​ដើម។ ថ្លែងមតិបញ្ជាណែនាំនៅ
សន្និបាត អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម​លោក​ Nguyen Phu Trong បានស្នើរថា៖

        “ត្រូវធ្វើល្អជាងទៀតកិច្ចការរៀបចំផែនការ ប្រមូលផ្ដុំបញ្ជាណែនាំចលនា​គ្រប់​
ប្រភពកំលាំងក្នុងនិងក្រៅប្រទេស វិនិយោគកែលំអរហេដ្ឋានរចនាសម្ព័ន្ធនគរ ពិសេស
គឺហេដ្ឋានរចនាសម្ព័ន្ធគមនាគមន៍ជាដើម។​ តភ្ជាប់ហេដ្ឋានរចនា​សម្ព័ន្ធ​ខេត្តក្រុងក្នុង
ដំបន់ បង្កើនការពារបរិស្ថានទប់ស្កាត់ឥទ្ធិពលនៃការបំរ៉ែបំរួល​អាកាសធាតុ​និងទឹក
សមុទ្រឡើង ទន្ទឹមនឹងនោះកសាងនគរផ្កាយរណប់តាម​ទិសដៅ​អរិយ្យធម៍ទំនើប។”

ថ្នាក់ដឹកនាំបក្សរដ្ឋចូលរួមនិងបញ្ជាណែនាំសន្និបាតបក្សភាគខេត្តក្រុងនានា - ảnh 2
សន្និបាតបក្សភាគប្លុកស្ថាប័នមជ្ឈឹមលើកទី១២ អាណត្តិ២០១៥-២០២០


        សន្និបាតបក្សភាគប្លុកស្ថាប័នមជ្ឈឹមលើកទី១២ អាណត្តិ២០១៥-២០២០បាន​
បើក​នាព្រឹកថ្ងៃទី១៤តុលានៅក្រុងហាណូយ។​ថ្លែងមតិនៅសន្និបាត ប្រធានរដ្ឋ​លោក
Truong Tan Sang បានសង្កត់ធ្ងន់ថា៖

“បក្សភាគត្រូវដឹកនាំស្ថាប័នកម្មាភិបាលបក្ខជនក្នុងប្លុកលើកកំពស់ថែមទៀត
សមត្ថភាពក្ដាប់ជាប់បំរ៉ែបំរួលស្ថានភាពក្នុងនិងក្រៅប្រទេស។ បង្កើតសិក្សា​ស្រាវជ្រាវ
ទ្រឹស្តីនិងបូកសរុបស្ថានភាពជាក់ស្ដែងព្យាករណ៍រាល់ករណីអាចកើត​មានឡើងជា
ដើមសំដៅអនុវត្តល្អភារកិច្ចអភិវដ្ឍន៍សេដ្ឋកិច្ចសង្គមធានាការពារ​ជាតិសន្តិសុខ
ការពារអធិបតេយ្យភាពបូរណភាពដែនដី។”

        នាព្រឹកថ្ងៃដដែល លោក Le Hong Anh សមាជិកការិយាល័យនយោបាយ​
អចិន្ត្រៃយ៍គណៈលេខាមជ្ឈឹមបក្សបានអញ្ចើញចូលរួមនិងបញ្ជាណែនាំសន្និបាត
​ដំណាងបក្សភាគខេត្ត Tay Ninh។ លោក Nguyen Thien Nhan សមាជិក​ការិយាល័យ
នយោបាយនិងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ​វៀតណាមបាន
អញ្ចើញចូលរួមនិងបញ្ជាណែនាំសន្និបាតបគ្សភាគខេត្ត Lam Dong ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ