ថ្នាក់ដឹកនាំបណ្ដាប្រទេសជូនពររុស្ស៊ីក្នុងទិវាជ័យជំនះលើពួកហ្វាស្ស៊ីស

ថ្នាក់ដឹកនាំបណ្ដាប្រទេសជូនពររុស្ស៊ីក្នុងទិវាជ័យជំនះលើពួកហ្វាស្ស៊ីស - ảnh 1
ថ្នាក់ដឹកនាំបណ្ដាប្រទេសជូនពររុស្ស៊ីក្នុងទិវាជ័យជំនះលើពួកហ្វាស្ស៊ីស (Image: VNA)


(VOVworld) – នាថ្ងៃទី ៩ ឧសភា ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសលើពិភពលោកបានផ្ញើរ សារទូរលេខអប់អរសាទរក្នុងទិវាជ័យជំនះនៃសង្គ្រាមការពារជាតិដ៏មហិមារ ១៩៤១
- ១៩៤៥ របស់សហព័ន្ធរុស្ស៊ី។ ថ្លែងមតិនៅរដ្ឋធានីម៉ូស្គូក្នុងឱកាសនេះ  អគ្គលេខា
ធិការ អ.ស.ប. លោក Ban Ki Moon បានអះអាងនូវអត្ថន័យដ៏ធំធេងនៃជ័យជំនះលើ
ពួកហ្វា ស្ស៊ីសព្រមទាំងអំពាវនាវឲ្យសហគមន៍អន្តរជាតិបង្កើនការខំប្រឹងប្រែងនានា
ដើម្បីទប់ស្កាត់និងដោះស្រាយរាល់ជំលោះដោយសន្តិវិធី។ លោក Ban Ki Moon បាន
អះអាងថា៖ សង្គ្រាមលោកលើកទី ២ ជានិច្ចកាលរំលឹកបណ្ដាជំនាន់បច្ចុប្បន្ននិង
ជាបន្តអំពីការសោកស្តាយនិងខួចខាត់ដែលគ្មានអ្វីអាចបំពេញបានឡើយ។ ឧបការី
ប្រធានាធិបតីអាមេរិកទទួលបន្ទុកបញ្ហារុស្ស៊ី លោកស្រី Wallander បានទៅទស្សនា
ស្ថានទូតរុស្ស៊ីប្រចាំនៅអាមេរិក ព្រមទាំង ជូនពររុស្ស៊ីក្នុងឱកាសរំលឹកខួបអនុស្សារវ
រីយ៍លើកទី ៧០ នៃទិវាជ័យជំនះលើពួកហ្វាស្ស៊ីសដ៏មហិមាររបស់ប្រជាជនស៊ូរវៀត។ ថ្លែងមតិក្នុងដំណើរទស្សនានៅឈាបនដ្ឋាននៃបណ្ដាយុទ្ធជនក្រហមស៊ូរៀតដែល
បានពលីជីវិតនៅអាល្លឺម៉ង់ប្រធានាធិបតីអាល្លឺម៉ង់ លោក Joachim Gauck បានសង្កត់ធ្ងន់
ថា៖ លោកដឹងគុណបណ្ដាអ្នកដែលបានពលីជីវិតដើម្បីរំដោះប្រទេសអាល្លឺម៉ង់រួចផុត
ពីហ្វាស្ស៊ីសនិយម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ