ថ្នាក់ដឹកនាំប៉ាឡេស្ទីននិងអ៊ីស្រាអ៊ែលមិនជួបគ្នានៅទីក្រុងព្រុចស៊ែល

ថ្នាក់ដឹកនាំប៉ាឡេស្ទីននិងអ៊ីស្រាអ៊ែលមិនជួបគ្នានៅទីក្រុងព្រុចស៊ែល - ảnh 1
ប្រធានាធិបតីរដ្ឋអំណាចប៉ាឡេស្ទីន (PA) លោក Mahmoud Abbas (រូបថត៖EPA/TTXVN)

(VOVworld) - ប្រភពការទូតនាថ្ងៃទី២៣ មិថុនា បានឲ្យដឹងថា ជំនួបសន្ទនារវាង
ប្រធានាធិបតីរដ្ឋអំណាចប៉ាឡេស្ទីន (PA) លោក Mahmoud Abbas និងប្រធានាធិបតី
អ៊ីស្រាអ៊ែលលោក Reuven Rivlin តាមសំណើររបស់ប្រធានសភាអឺរ៉ុប (EP) លោក
Martin Schulz មិនបានប្រព្រឹត្តទៅនៅរាជធានីព្រុចស៊ែលរបស់ប៊ែលហ្សិកតាមគំរោង
ដំបូងនោះទេ។ជំនួបនេះគ្រោងមានការចូលរួមរបស់មន្ត្រីជាន់ខ្ពស់ EU មួយចំនួន
​សំដៅចាប់ផ្ដើមឡើងវិញនូវដំណើរការចរចារសន្តិភាពរវាងអ៊ីស្រាអ៊ែលនិងប៉ាឡេ
ស្ទីន។ប៉ុន្តែ តាមទីប្រឹក្សារបស់ប្រធាន EP ថា ជំនួបពោលខាងលើមិន អាចប្រព្រឹត្ត
ទៅដោយសារកាលវិភាគការងាររបស់ភាគីទាំងពីរខុសពីគ្នា។
មុននោះ នាថ្ងៃទី២២ មិថុនា ថ្នាក់ដឹកនាំអ៊ីស្រាអ៊ែលនិងប៉ាឡេស្ទីនសុទ្ធតែបានថ្លែង
បទសន្ទរកថានៅ EP។ប្រធានាធិបតីអ៊ីស្រាអ៊ែលលោក Rivlin បានចោទប្រកាន់
PA អំពីការគ្រប់គ្រងជនប៉ាឡេស្ទីនមិនប្រកបដោយប្រសិទ្ធិភាព ហើយចាត់ទុកថា
ដំណើរការចរចារសន្តិភាពរហូតដល់ពេលនេះនៅទទួលបរាជ័យគឺ ដោយសារ
ភាគីប៉ាឡេស្ទីន។រីឯខ្លួនវិញ ប្រធានាធិបតី PA លោក Abbas បាន ថ្កោលទោសរដ្ឋ
ហ្ស៊ីពពីបទសម្លាប់រង្គាលជនប៉ាឡេស្ទីន ព្រមទាំងអំពាវនាវឲ្យ EU មានសកម្មភាព
សំដៅទប់ស្កាត់ទង្វើនេះរបស់អ៊ីស្រាអ៊ែលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ