ថ្នាក់ដឹកនាំរដ្ឋាភិបាលនិងរដ្ឋសភាធ្វើទស្សនកិច្ចនិងប្រគល់អំណោយតេតនៅតាមមូលដ្ឋាន

(VOVWORLD) -  នាថ្ងៃទី ៣ កុម្ភៈ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh បានចុះសួរសុខទុក្ខជូនពរបុណ្យតេតនិងជូនអំណោយដល់គ្រួសារក្រីក្រនិងកុមារពិការនៅខេត្ត Soc Trang។

ថ្នាក់ដឹកនាំរដ្ឋាភិបាលនិងរដ្ឋសភាធ្វើទស្សនកិច្ចនិងប្រគល់អំណោយតេតនៅតាមមូលដ្ឋាន - ảnh 1ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh ជូនអំណោយបុណ្យតេតដល់គ្រួសារក្រីក្រ (រូបថត៖ VOV)

លោកឧបនាយករដ្ឋមន្រ្តីបានទទួលស្គាល់និងកោតសរសើរនូវសមិទ្ធផលដែលបក្សភាគ និងប្រជាជន Soc Trang សម្រេចបានក្នុងឆ្នាំកន្លងមក ដោយអនុវត្តន៍យ៉ាងល្អ នូវចលនា “ប្រទេសជាតិទាំងមូលរួមដៃគ្នាដើម្បី ជនក្រីក្រ - គ្មានអ្នកណានឹងត្រូវបោះ បង់ចោល” នៅឡើយ។ សកម្មភាពទាំងនេះ គឺសំដៅជួយជនក្រីក្រ ជួយចែករំលែកនិងធានាដល់គ្រួសារក្រីក្រ និងគ្រួសារជួបការលំបាក មានលក្ខខណ្ឌអំណោយផល សម្រាប់អំណរនិទាឃរដូវនិងអំណរបុណ្យតេត។

នាថ្ងៃដដែលនៅ Phu Tho អនុប្រធានរដ្ឋសភាលោក Do Ba Ty បានចុះសួរសុខទុក្ខនិងប្រគល់អំណោយតេតសម្រាប់ជនក្រីក្រនិងជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ រួមទាំងចុះសួរសុខទុក្ខនិងជូនអំណោយឆ្នាំថ្មីនៅមជ្ឈមណ្ឌលស្តារនីតិសម្បទាន Viet Tri  និងជួបធ្វើការជាមួយយោធភូមិភាគទី ២ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ