ថ្នាក់ដឹកនាំរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជាទទួលជួបជាមួយលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ

ថ្នាក់ដឹកនាំរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជាទទួលជួបជាមួយលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ - ảnh 1
លោក Dinh La Thang អញ្ជើញជួបជាមួយលោក ប៉ាសុជាតិវង្ស អភិបាលរាជធានីភ្នំពេញ

(VOVworld)-បន្តដំណើរទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២
 មិថុនា គណៈប្រតិភូជាន់ខ្ពស់នៃទីក្រុងហូជីមិញ ដឹកនាំដោយលោក Dinh La
Thang លេខាគណៈកម្មាធិការបក្ស បានអញ្ជើញជួបសម្តែងការគួរសមថ្នាក់ដឹកនាំ​
រដ្ឋសភានិងរាជរដ្ឋភិបាលកម្ពុជា។​ ក្នុងជំនួបនៅទីស្នាក់ការរដ្ឋសភាកម្ពុជា សម្តេច
 ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការរីកចំរើនគួរឲ្យ
កត់សម្គាល់របស់វៀតណាមនាពេលកន្លងទៅ ហើយសម្តេចបានជឿជាក់ថា វៀត
ណាមនឹងទទួលបានសមិទ្ធិច្រើនថែមទៀតក្នុងដំណើរការកសាងនិងអភិវឌ្ឍប្រ
 ទេសជាតិ។​រីឯខ្លួនវិញ  លេខាគណៈកម្មាធិការបក្ស ទីក្រុងហូជីមិញ  លោក Dinh
La Thang បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងផ្តល់ អាទិ
ភាពខ្ពស់សម្រាប់ទំនាក់ទំនងជាមួយកម្ពុជា និងមានបំណងថា កម្ពុជានឹង ខំប្រឹង
ប្រែងដើម្បីនាំ “ទំនាក់ទំនងអ្នកជិតខាងល្អប្រសើរ មិត្តភាពប្រពៃណី កិច្ច សហប្រ
តិបត្តិការលើគ្រប់វិស័យ រឹងមាំយូរអង្វែង” ឲ្យបន្តអភិវឌ្ឍន៍ នាំមកនូវផល ប្រយោជ
ន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកចូលក្នុង សន្តិភាព
ស្ថិរភាព កិច្ចសហប្រតិបត្តិការក្នុងតំបន់និងលើពិភពលោក។

        នាថ្ងៃដដែល លោក Dinh La Thang អញ្ជើញទៅជួបសម្តែងការគួរសម ឧបនា
យករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា លោកស្រី ម៉ែនសំអន។​នៅទីនេះ លោក ស្រី​ម៉ែន
សំអនបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រជានិច្ចនិងលើកទឹកចិត្ត ឲ្យទំនាក់
ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងទីក្រុងហូជីមិញជាមួយតំបន់នា នារបស់
កម្ពុជាឲ្យកាន់តែរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ។ លោកស្រីឧបនាយករដ្ឋ មន្ត្រីបាន
អះអាងថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាសន្យាថា នឹងបង្កលក្ខណៈ ងាយស្រួល
សម្រាប់អង្គភាពអាជីវកម្មវៀតណាមដែលវិនិយោគនៅកម្ពុជា ដើម្បី ផលប្រយោជន៍
របស់ប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ