ថ្នាក់ដឹកនាំរបស់រុស្ស៊ី-បារាំងនិងអង់គ្លេសពិភាក្សាអំពីអ៊ុយក្រែននៅខាងក្រៅសន្និសីទកំពូល G-20

ថ្នាក់ដឹកនាំរបស់រុស្ស៊ី-បារាំងនិងអង់គ្លេសពិភាក្សាអំពីអ៊ុយក្រែននៅខាងក្រៅសន្និសីទកំពូល G-20 - ảnh 1
ថ្នាក់ដឹកនាំរបស់រុស្ស៊ី-បារាំងនិងអង់គ្លេសពិភាក្សាអំពីអ៊ុយក្រែននៅខាងក្រៅសន្និសីទកំពូល G-20 (Image: VNA)


(VOVworld) – បញ្ហានៅអ៊ុយក្រែនគឺជាខ្លឹមសារស្នូលក្នុងជំនួប នាថ្ងៃទី ១៥ វិច្ឆិកា រវាង ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក David
Cameron និងប្រធានាធិបតីបារាំង លោក Francois Hollande នៅខាងក្រៅសន្និសីទ កំពូលបណ្ដាក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងជឿនលឿនជួរមុខលើពិភពលោក G-20 ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Brisbane អ៊ូស្រ្តាលី។ លេខាធិការសារព័ត៌មានរបស់
ប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានឲ្យដឹងថា៖ ក្នុងបណ្ដាជំនួបនេះ ភាគីនា
នាបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ក្នុងការកែលំអរទំនាក់ទំនងរវាងប្រទេស នានាដែលកំពុងធ្វើឲ្យអាក្រក់ទៅៗដោយវិបត្តិនៅអ៊ុយក្រែន។ ហើយ ភាគីនានាបាន
ចាត់ទុកថា៖ ត្រូវអនុវត្តវិធានការប្រសិទ្ធភាពសំដៅដោះស្រាយវិបត្តិនៅប្រទេសអឺរ៉ុប
ខាងកើតនេះ។ ប្រការនេះនឹងជួយលុបចោលទស្សនៈប្រឆាំងរវាងភាគីទាក់ទិននានា។ ក្នុងជំនួបជាមួយគ្នា ប្រធានាធិបតីរស្ស៊ីនិងសមភាគីរបស់បារាំងបានអះអាងថា៖ ភាគី ទាក់ទិននានាសុទ្ធតែរងឥទ្ធិពលដោយស្ថានភាពវបត្តិនៅតំបន់ខាងកើតអ៊ុយក្រែន
ក៏ដូចជា បទដាក់ទណ្ឌកម្មទៅលើម៉ូស្គូ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ