ថ្នាក់ដឹកនាំរបស់អាមេរិកនិងចិនពិភាក្សាអំពីសំណុំឯកសារនុយក្លែអ៊ែររបស់អ៊ីរ៉ង់និងស្ថានភាពនៅឧបទ្វីបកូរ

ថ្នាក់ដឹកនាំរបស់អាមេរិកនិងចិនពិភាក្សាអំពីសំណុំឯកសារនុយក្លែអ៊ែររបស់អ៊ីរ៉ង់និងស្ថានភាពនៅឧបទ្វីបកូរ - ảnh 1
ថ្នាក់ដឹកនាំរបស់អាមេរិកនិងចិនពិភាក្សាអំពីសំណុំឯកសារនុយក្លែអ៊ែររបស់អ៊ីរ៉ង់និងស្ថានភាពនៅឧប
ទ្វីបកូរ (Image: VNA)


(VOVworld) – ក្នុងការចរចារតាមទូរសព្ទនាថ្ងៃទី ១៤ កក្កដា ប្រធានាធិបតីអាមេរិក
លោក Barack Obama និងប្រធានរដ្ឋចិន លោក Xi Jinping បានផ្លាស់ប្តូរអំពីបញ្ហា អន្តរជាតិសំខាន់មួយចំនួន ជាពិសេសគឺសំណុំឯកសារនុយក្លេអ៊ែររបស់អ៊ីរ៉ង់និង
ដំណើរ ការគ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ។ ថ្នាក់ដឹកនាំទាំង ២ រូបបានពិភាក្សា
អំពីភាពចាំបាច់ រក្សាកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងដំណើការចរចាររវាងក្រុម
P5+1 និងអ៊ីរ៉ង់។ ប្រធានាធិបតី Obama បានសង្កត់ធ្ងន់ទៅលើការចាំបាច់ក្នុងការ
ក្សានិងសហការធ្វើ សកម្មភាពរវាងប្រទេសទាំង ២ ដើម្បីធានាសាធារណៈរដ្ឋ
ប្រជាធិបតេយ្យប្រជា​មានិត កូរ៉េប្រតិបត្តិតាមកិច្ចសន្យាគ្មាននុយក្លេអ៊ែរ។ ស្តីអំ
ពីទំនាក់ទំនងទ្វេភាគី ក្នុងកាលៈ ទេសៈ ភាពតានតឹងឡើងជណ្តើរក្នុងតំបន់
អាស៊ី-ប៉ាស៊ីហ្វិកដែលជះឥទ្ធិពលដល់ទំនាក់ ទំនងរវាងវ៉ាស៊ីនតោននិងប៉េកាំង
ប្រធានាធិបតីបី Obama បានអះអាងថា៖ គោលការណ៍របស់វិមានសគឺដោះស្រាយ
ការខ្វែងគំនិតរវាប្រទេសទាំង ២ ដោយឈរ លើស្មារតីស្ថាបនា។ លោក Obama  មានគោលបំណងមានការចរចារជាមួយប្រធានរដ្ឋចិននៅខាងក្រៅវេទិការសហ
ប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក APEC ដែលនឹងប្រព្រឹត្តទៅនាខែវិច្ឆិការ
ខាងមុខនៅចិន។

ការចរចារតាមទូរសព្ទពោលខាងលើបានប្រព្រឹត្តទៅប​ន្ទាប់ពីការសន្ទនា
យុទ្ធសាស្ត្រនិង សេដ្ឋកិច្ចចិន-អាមេរិកលើកទី​ ៦ បានបញ្ចប់ នាសប្តាហ៍
កន្លងមកនៅរដ្ឋធានី ប៉េកាំង ដោយមានប្រការជាច្រើន ភាគីទាំង ២ មិនទាន់ដោះស្រាយការខ្វែងគំនិតរួចរាល់នៅឡើយជាពិសេសគឺការ
ដោះស្រាយជំលោះលើសមុទ្រខាងកើតនិងសមុទ្រ Hoa Tung។ ប៉ុន្តែ
វិមានសនៅអះអាងថា៖ ការចរចារទទួលបានការបោះជំហានសំខាន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ