ថ្នាក់ដឹកនាំលើពិភពលោកផ្ញើសារជូនពរឆ្នាំថ្មីសកល

(VOVWORLD) - ក្នុងសារជូនពរឆ្នាំថ្មីសកល អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានសន្យាលើការបង្កើតរដ្ឋាភិបាលប្រកបដោយស្ថិរភាព ហើយសហការជាមួយ បារាំងដើម្បីបង្កើនការធ្វើសមាហរណកម្មទ្វីបអឺរ៉ុបក្នុងឆ្នាំ២០១៨។ 
ថ្នាក់ដឹកនាំលើពិភពលោកផ្ញើសារជូនពរឆ្នាំថ្មីសកល - ảnh 1អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ថ្លែងសេចក្ដីជូនពរឆ្នាំថ្មី២០១៨លើទូរទស្សន៍ (រូបថត៖ Hindustan Times) 

  (VOVWORLD) - ក្នុងសារជូនពរឆ្នាំថ្មីសកល អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានសន្យាលើការបង្កើតរដ្ឋាភិបាលប្រកបដោយស្ថិរភាព ហើយសហការជាមួយ បារាំងដើម្បីបង្កើនការធ្វើសមាហរណកម្មទ្វីបអឺរ៉ុបក្នុងឆ្នាំ២០១៨។ 

នៅអង់គ្លេស នាយករដ្ឋមន្រ្តីលោកស្រី Theresa May ប្រកាសថា ការដែល អង់គ្លេសទទួលបានកិច្ចព្រមព្រៀងស្ដីពីការចាកចេញពី EU (Brexit) ក្នុងឆ្នាំ ២០១៨ មានអត្ថន័យដ៏សែនសំខាន់ ប៉ុន្តែនឹងមិនរារាំងមហិច្ឆតារបស់ប្រទេសនេះ ឡើយ។

នាថ្ងៃទី១ មករា ក្នុងសារជូនពរឆ្នាំថ្មីសកល២០១៨ មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un ឲ្យដឹងថា ព្យុងយ៉ាង ត្រៀមខ្លួនជាស្រេចសន្ទនាជាមួយ សេអ៊ូលអំពីលទ្ធភាពចូលរួមមហោស្រពកីឡាអូឡាំពិកសិសិររដូវ Pyeongchang ឆ្នាំ២០១៨ ព្រមទាំងចាត់ទុកថា កូរ៉េទាំង២ភាគចាំបាច់ត្រូវកែលំអទំនាក់ទំនងថែម ទៀត។ លោក Kim Jong-un ក៏មានប្រសាសន៍ថា កូរ៉េខាងជើងបានសំរេចរួចរាល់នូវ ការកសាងកម្លាំងនុយក្លេអ៊ែរជាតិ ប៉ុន្តែព្យុងយ៉ាងនឹងត្រឹមតែប្រើប្រាស់អាវុធ នុយក្លេអ៊ែរនៅពេលណាដែលសន្តិសុខជាតិត្រូវបានគំរាមកំហែងប៉ុណ្ណោះ។

ក្នុងពេលនោះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានព្យាករណ៍ ថា ឆ្នាំ២០១៨នឹងជាឆ្នាំល្អអស្ចារ្យចំពោះប្រទេសអាមេរិក។ អញ្ជើញថ្លែងមតិទៅ កាន់មជ្ឈដ្ឋានអ្នកយកព័ត៌មាននាថ្ងៃទី៣១ ធ្នូ មុននឹងពិធីជប់លៀងស្វាគមន៍ឆ្នាំថ្មី សកល២០១៨នៅមណ្ឌលទេសចរណ៍រម្មណីយដ្ឋាននៅរដ្ឋ Florida នោះ ប្រធានា ធិបតីលោក Donald Trump ចាត់ទុកថា ទីផ្សារហ៊ុននឹងបន្តរីកចម្រើន ហើយ ក្រុមហ៊ុននានានឹងបន្តវិនិយោគចូលទៅក្នុងប្រទេសអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ