ថ្នាក់ដឹកនាំវៀតណាមអបអរសាទរកម្ពុជាចំពោះការបង្កើតរដ្ឋសភានីតិកាលទី ៧ និងរាជរដ្ឋាភិបាលអាណត្តិទី ៧

(VOVWORLD) - ក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជា បង្កើតរដ្ឋសភានីតិកាលទី៧ និងរាជរដ្ឋាភិបាលអាណត្តិទី៧ (២០២៣-២០២៨) នាថ្ងៃទី ២២ សីហា នាយករដ្ឋមន្ត្រីវៀតណាម  លោក Pham Minh Chinh បានអញ្ជើញផ្ញើលិខិតអបអរសាទរជូនចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។  ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានផ្ញើលិខិតអបអរសាទរជូនចំពោះលោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា។
ថ្នាក់ដឹកនាំវៀតណាមអបអរសាទរកម្ពុជាចំពោះការបង្កើតរដ្ឋសភានីតិកាលទី ៧ និងរាជរដ្ឋាភិបាលអាណត្តិទី ៧ - ảnh 1សភាកម្ពុជា (រូបថត៖ Van Do/VOV-កម្ពុជា)

ក្នុងលិខិតអបអរសាទរ ប្រមុខដឹកនាំវៀតណាមបានសម្តែងនូវជំនឿថា ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភាថ្មី កម្ពុជានឹងបន្តសម្រេចបាននូវសមិទ្ធិផលធំៗជាច្រើនក្នុងការកសាងប្រទេសជាតិសុខសន្តិភាពស្ថិរភាព អភិវឌ្ឍន៍ សម្បូររុងរឿង ជាមួយតួនាទី ឋានៈកាន់តែខ្ពស់ក្នុងតំបន់ និងលើពិភពលោក។ ថ្នាក់ដឹកនាំវៀតណាមក៏ជឿជាក់ថា នាពេលខាងមុខ ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែងរវាង វៀតណាម និងកម្ពុជានឹងបន្តត្រូវបានពង្រឹងនិងពង្រីក ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកយ៉ាងសកម្មសម្រាប់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

ក្នុងឱកាសនេះ រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានផ្ញើលិខិតអបអរសាទរជូនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សុខ ចិន្តាសោភា ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ