ថ្នាក់ដឹកនាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េធ្វើទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVWORLD) -  យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសវៀតណាម នាថ្ងៃទី ២៣ ខែកុម្ភ:ថា ថ្នាក់ដឹកនាំសាធា រណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនឹងអញ្ជើញធ្វើទស្សនកិច្ចជាផ្លូវការនៅវៀតណាមនាពេលខាងមុខ។

ទទួលតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Nguyen Phu Trong, ប្រធាននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េលោក Kim Jong Un នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមក្នុងប៉ុន្មានថ្ងៃខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ