ថ្នាក់ដឹកនាំសហភាពអឺរ៉ុប និងបណ្តាប្រទេសនិងតំបន់ដែនដីនៅតំបន់ Balkan ពិភាក្សាគ្នាអំពីលទ្ធភាពនៃការចូលរួមជាសមាជិកក្នុងប្លុក EU

(VOVWORLD) - នាថ្ងៃទី ១៦ ខែកុម្ភៈ ប្រធានក្រុមប្រឹក្សាអឺរ៉ុប (EC) លោក  Charles Michel បានមានជំនួបជាមួយថ្នាក់ដឹកនាំនៃប្រទេសនិងតំបន់ដែនដីចំនួន ៦ នាក់ នៅតំបន់ Balkan ខាងលិចដែលមានបំណងចង់ស្វែងរកការរួមបញ្ចូកជាសមាជិកក្នុងសហភាពអឺរ៉ុប (EU) ដើម្បីពិភាក្សាជាមុននឹងកិច្ចប្រជុំកំពូលដ៏សំខាន់។

នាថ្ងៃទី ១៦ ខែកុម្ភៈ ប្រធានក្រុមប្រឹក្សាអឺរ៉ុប (EC) លោក  Charles Michel បានមានជំនួបជាមួយថ្នាក់ដឹកនាំនៃប្រទេសនិងតំបន់ដែនដីចំនួន ៦ នាក់ នៅតំបន់ Balkan ខាងលិចដែលមានបំណងចង់ស្វែងរកការរួមបញ្ចូកជាសមាជិកក្នុងសហភាពអឺរ៉ុប (EU) ដើម្បីពិភាក្សាជាមុននឹងកិច្ចប្រជុំកំពូលដ៏សំខាន់ ដែលគ្រោងនឹងរៀបចំឡើងនៅរដ្ឋធានី Zagreb (ប្រទេសក្រូអាស៊ី) នៅខែឧសភាខាងមុខនេះ។

ថ្លែងមតិមុនកិច្ចប្រជុំនេះ លោក Charles Michel បានសម្តែងក្តីសង្ឃឹមថានេះនឹងជាកិច្ចពិភាក្សាដោយស្មោះត្រង់និងបើកចំហ។ ទន្ទឹមនឹងនេះ តំណាងជាន់ខ្ពស់ផ្នែកគោលនយោបាយកិច្ចការបរទេស EU លោក Josep Borrell បានឲ្យដឹងថា ភាគីទាំងពីរបានធ្វើការជាមួយគ្នាក្នុងរយៈពេល ២ ថ្ងៃ(ចាប់ពីថ្ងៃ ១៦ដល់ថ្ងៃទី ១៧ ខែកុម្ភៈ) ដើម្បីទុកឲ្យកិច្ចប្រជុំកំពូលនាពេលខាងមុខនៅ Zagreb  នឹងបើកទ្វារឲ្យ ប្រទេសនិងតំបន់ដែនដីនៅ Balkan អាចចូលរួមជាសមាជិកក្នុង EU ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ