ថ្នាក់ដឹកនាំអង់គ្លេសនិងបារាំងត្រូវសួរដេញដោលនៅរដ្ឋសភាអំពីយុទ្ធនាការវាយប្រហារតាមអាកាសតម្រង់លើស៊ីរី

(VOVWORLD) -ទោះជាយ៉ាងណាក៏ដោយ លោកស្រី May បានឲ្យដឹងថា៖ ក្នុងនាមជានាយករដ្ឋមន្ត្រីអង់គ្លេសនោះ លោកស្រីមានការទទួលខុសត្រូវក្នុងការនាំចេញសេចក្ដីសម្រេចចិត្ត ពោលគឺលោកស្រីបានសម្រេចចិត្ត ធ្វើអន្តរាគមន៍"ដើម្បីផលប្រយោជន៍ជាតិ" របស់អង់គ្លេស។
ថ្នាក់ដឹកនាំអង់គ្លេសនិងបារាំងត្រូវសួរដេញដោលនៅរដ្ឋសភាអំពីយុទ្ធនាការវាយប្រហារតាមអាកាសតម្រង់លើស៊ីរី - ảnh 1 ថ្នាក់ដឹកនាំអង់គ្លេសនិងបារាំង

នាថ្ងៃទី ១៦ មេសា ក្នុងការបកស្រាយទៅកាន់រដ្ឋសភា នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានអះអាងថា៖ សមាជិកសភាបានធ្វើការយ៉ាងត្រឹមត្រូវពេលដែលសួរដេញដោលលោកស្រីអំពីសេចក្ដីសម្រេចចិត្តចូលរួម យុទ្ធនាការវាយប្រហារតាមអាកាសតម្រង់ទៅលើស៊ីរី ដោយមិនបានរដ្ឋសភាឲ្យសច្ចាប័ន។ ទោះជាយ៉ាងណាក៏ដោយ លោកស្រី May បានឲ្យដឹងថា៖ ក្នុងនាមជានាយករដ្ឋមន្ត្រីអង់គ្លេសនោះ លោកស្រីមានការទទួលខុសត្រូវក្នុងការនាំចេញសេចក្ដីសម្រេចចិត្ត ពោលគឺលោកស្រីបានសម្រេចចិត្ត ធ្វើអន្តរាគមន៍"ដើម្បីផលប្រយោជន៍ជាតិ" របស់អង់គ្លេស។

រីឯនៅបារាំងវិញ ប្រធានាធិបតីលោក Macron ក៏ប្រឈមមុខនឹងការរិះគន់ស្រដៀងគ្នានេះផងដែរ អំពីសេចក្ដីសម្រេចចិត្តវាយប្រហារស៊ីរី ដោយគ្មានការពិគ្រោះយោបល់ជាមួយសភា។ នៅក្នុងសម័យប្រជុំនាល្ងាចថ្ងៃទី ១៦ មេសា ភាគីច្រើនក្នុងសភាទាំងពីរបានគាំទ្ររដ្ឋាភិបាល ហើយភាគីប្រឆាំងនៅតែមិនអាចស្វែងរកបានសម្លេងរួមក្នុងបញ្ហានេះផងដែរ។

នាថ្ងៃដដែល អ្នកនាំពាក្យសេតវិមានលោកស្រី Sarah Sanders បានអះអាងថា៖ ប្រធានាធិបតីអាមេរិក លោក Donald Trump នៅតែចង់ដកទ័ពចេញពីស៊ីរីដដែលប៉ុន្តែមិនទាន់មានកាលបរិច្ឆេទជាក់ស្ដែងឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ