ថ្នាក់ដឹកនាំអ៊ីតាលីជួបប្រជុំសំដៅដោះស្រាយវិបត្តិនយោបាយ

ថ្នាក់ដឹកនាំអ៊ីតាលីជួបប្រជុំសំដៅដោះស្រាយវិបត្តិនយោបាយ - ảnh 1
មេដឹកនាំអ៊ីតាលីជួបប្រជុំសំដៅដោះស្រាយវិបត្តិនយោបាយ
(រូបថតៈlaperfettaletizia.com )


(VOVworld)-ប្រធានាធិបតីអ៊ីតាលីលោក Giorgio Napolitano និងនាយករដ្ឋ មន្រ្តី
Enrico Letta នាថ្ងៃទី២៩កញ្ញា បានមានកិច្ចប្រជុំសំដៅស្វែងរករបៀប​ដោះ ស្រាយ
វិបត្តិនយោបាយថ្មីនៅប្រទេសនេះ បន្ទាប់ពីគណៈបក្សប្រជាជនសេរី (PDL) កណ្តាល
និយមរបស់អតីតនាយករដ្ឋមន្រ្តី Silvio Berlusconi  សម្រេចចិត្តដក រដ្ឋមន្ត្រីចំនួន
៥រូបចេញពីរដ្ឋាភិបាលចំរុះ។ ប្រធានាធិបតី Giorgio Napolitano មានប្រសាសន៌ថា រាល់បទថ្លែងមតិសម្តែងទស្សនៈខុសគ្នារបស់អ្នកនយោបាយ កណ្តាលនិយម បង្កើត
ឡើងអស្ថិរភាពនយោបាយ។ បណ្តាអ្នកវិភាគចាត់ទុកថា ប្រហែលជា នាយករដ្ឋមន្រ្តី
Enrico Letta អាចបង្កើតឡើងរដ្ឋាភិបាលថ្មីដោយ ផ្អែកលើការគាំទ្ររបស់បណ្តា
សមាជិកកណ្តាលនិយមផ្តាច់ខ្លួន និងក្រុមឆ្វេងនិយម។ ប្រធានាធិបតីលោក Giorgio
Napolitano ឲ្យដឹងថា នឹងរំសាយរដ្ឋសភា និង អំពាវនាវរៀបចំការបោះឆ្នោត
សកលថ្មីក្នុងករណីបើគ្មានដំណោះស្រាយផ្សេង ណាមួយឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ