ថ្នាក់ដឹកនាំអាមេរិក-អាល្លឺម៉ង់ចូលរួមកិច្ចចរចារកំពូល

ថ្នាក់ដឹកនាំអាមេរិក-អាល្លឺម៉ង់ចូលរួមកិច្ចចរចារកំពូល - ảnh 1
ប្រធានាធិបតីអាមេរិកលោក Donald Trump ជួបចរចារជាមួយអធិការបតីអាល្លឺម៉ង់
លោកស្រី Angela Merkel នៅក្នុងសេតវិមាន (រូបថត៖Reuters)

(VOVworld) - នាថ្ងៃទី១៧ មិនា ប្រធានាធិបតីអាមេរិកលោក Donald Trump និង
អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានអញ្ជើញចូលរួមកិច្ចចរចារកំពូល
លើកដំបូងចាប់តាំងពីលោក Donald Trump ក្លាយទៅជាប្រធានាធិបតីទី៤៥របស់
អាមេរិកមក។អញ្ជើញថ្លែងមតិនៅសន្និសីទកាសែតរួមបន្ទាប់ពីកិច្ចចរចារនៅសេត
វិមាននោះ ប្រធានាធិបតីលោក Trump បានអះអាងជាថ្មីម្ដងទៀតនូវ ការគាំទ្រយ៉ាង
ខ្លាំងក្លារបស់អាមេរិកចំពោះ NATO។ប៉ុន្តែ លោក Trump ក៏បាន ដាស់តឿនជាថ្មីម្ដង
ទៀតឲ្យអាល្លឺម៉ង់បង្កើនថវិកាការពារជាតិឡើងដល់ទៅ២%នៃផលិតផលសរុបក្នុង
ស្រុក (GDP) ព្រមទាំងសង្កត់ធ្ងន់ថា សម្ព័ន្ធមិត្ត NATO នានា របស់អាមេរិកត្រូវរួម
វិភាគទានចំណាយការពារជាតិដោយសមភាព។ស្ដីអំពីបញ្ហាជនអន្តោប្រវេសន៍
ថ្នាក់ដឹកនាំទាំងពីររូបបានបង្ហាញនូវទស្សនៈផ្ទុយគ្នា។ប្រធានា ធិបតីលោក Trump
 បានរិះគន់អធិការបតីលោកស្រី Angela Merkel ដែលបំផ្លិច បំផ្លាញប្រទេសអាល្លឺម៉ង់
ដោយគោលនយោបាយបើកទ្វារស្វាគមន៍ជនភៀសខ្លួននាពេលកន្លងទៅ។ក្នុង
ពេលនោះ លោកស្រី Merkel បានសង្កត់ធ្ងន់ទៅលើសារៈ សំខាន់នៃការដោះ
ស្រាយស្ថានភាពអន្តោប្រវេសន៍ខុសច្បាប់ហើយប្រឈមមុខ នឹងការគំរាមកំហែង
ជ្រុលនិយម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ