ថ្នាក់ដឹកនាំអ៊ីរ៉ង់និងចិនពិភាក្សាអំពី JCPOA

(VOVWORLD) - នាថ្ងៃទី ១០ មិថុនា ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បាន ពិភាក្សាជាមួយប្រធានរដ្ឋចិន លោក Xi Jinping អំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលអ៊ីរ៉ង់បានចុះហត្ថលេខាជាមួយក្រុម P5+1 (រួមមានអាមេរិក បារាំង អង់គ្លេស រុស្ស៊ី ចិននិងអាល្លឺម៉ង់) នាឆ្នាំ ២០១៥ ឬហៅថាផែនការធ្វើសកម្មភាពលើគ្រប់ជ្រុង ជ្រោយ (JCPOA) និងទំនាក់ទំនងទ្វេភាគី ពិសេសលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជ កម្ម។ 
ថ្នាក់ដឹកនាំអ៊ីរ៉ង់និងចិនពិភាក្សាអំពី JCPOA  - ảnh 1 ថ្នាក់ដឹកនាំអ៊ីរ៉ង់និងចិនពិភាក្សាអំពី JCPOA 

នាថ្ងៃទី ១០ មិថុនា ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បាន ពិភាក្សាជាមួយប្រធានរដ្ឋចិន លោក Xi Jinping អំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលអ៊ីរ៉ង់បានចុះហត្ថលេខាជាមួយក្រុម P5+1 (រួមមានអាមេរិក បារាំង អង់គ្លេស រុស្ស៊ី ចិននិងអាល្លឺម៉ង់) នាឆ្នាំ ២០១៥ ឬហៅថាផែនការធ្វើសកម្មភាពលើគ្រប់ជ្រុង ជ្រោយ (JCPOA) និងទំនាក់ទំនងទ្វេភាគី ពិសេសលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជ កម្ម។ ជំនួបនេះបានប្រព្រឹត្តទៅនៅខាងក្រៅសន្និសីទកំពូលអង្គការសហប្រតិបត្តិការសៀងហាយ  (SCO) លើកទី ១៨ នៅទីក្រុង Qingdao ខេត្ត Shandong។ ប្រធានាធិបតីអ៊ីរ៉ង់បានចាត់ទុកថា៖ ចិនដើរតួនាទីសំខាន់និងប្រកបដោយប្រសិទ្ធភាពក្នុងបណ្ដាការចរចារវាងអ៊ីរ៉ង់ជាមួយបណ្ដាមហាអំណាចពិភពលោកដែលនាំ ទៅការចុះហេត្ថលេខាលើ JCPOA។ ប្រធានរដ្ឋចិន លោក Xi Jinping បានឲ្យដឹង ថា៖ ចិនប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការយុទ្ធសាស្រជាមួយអ៊ីរ៉ង់។ តាមលោក Xi Jinping ថា៖ JCPOA គឺជាស្នាដៃដ៏ធំធេងនៃកិច្ចសហប្រតិបត្តិការរវាងបណ្ដា ប្រទេសសំដៅធានាឲ្យបានសន្តិភាពនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ដោយ ហេតុនេះ ភាគីនៅសេសសល់គប្បីអនុវត្តដ៏ត្រឹមត្រូវនិងពេញលេញបណ្ដាកិច្ច សន្យារបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ