ថ្នាក់ដឹកនាំអាល្លឺម៉ង់និងហុងគ្រីជជែកគ្នាកអំពីស្មារតីមនុស្សធម៌របស់ EU ក្នុងបញ្ហាជនអន្តោប្រវេសន៍

(VOVWORLD) - នាថ្ងៃទី ៥ កក្កដា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានរៀបចំសន្និសីទកាសែតរួមជាមួយនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban នៅរដ្ឋធានីបែកឡាំង សំដៅពិភាក្សាអំពីគោលនយោបាយអន្តោប្រវេសន៍  ដំណើរការ Brexit និងភាពតានតឹងពាណិជ្ជកម្មនាពេលថ្មីៗនេះរវាង EU ជាមួយ អាមេរិក។
ថ្នាក់ដឹកនាំអាល្លឺម៉ង់និងហុងគ្រីជជែកគ្នាកអំពីស្មារតីមនុស្សធម៌របស់ EU ក្នុងបញ្ហាជនអន្តោប្រវេសន៍ - ảnh 1 ថ្នាក់ដឹកនាំអាល្លឺម៉ង់និងហុងគ្រីជជែកគ្នាកអំពីស្មារតីមនុស្សធម៌របស់ EU ក្នុងបញ្ហាជនអន្តោប្រវេសន៍

នាថ្ងៃទី ៥ កក្កដា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានរៀបចំសន្និសីទកាសែតរួមជាមួយនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban នៅរដ្ឋធានីបែកឡាំង សំដៅពិភាក្សាអំពីគោលនយោបាយអន្តោប្រវេសន៍  ដំណើរការ Brexit និងភាពតានតឹងពាណិជ្ជកម្មនាពេលថ្មីៗនេះរវាង EU ជាមួយ អាមេរិក។ ក្នុងសន្និសីទកាសែតនេះ ថ្នាក់ដឹកនាំទាំងពីររូបបានបង្ហាញយ៉ាងច្បាស់ នូវគោលជំហរខុសពីគ្នាក្នុងបញ្ហាជនអន្តោប្រវេសន៍។ លោកស្រី Merkel បាន សង្កត់ធ្ងន់ទៅលើស្មារតី «មនុស្សធម៌» របស់អឺរ៉ុប ព្រមទាំង ចាត់ទុកថា ទ្វីបនេះ គប្បីរក្សានិងពង្រីកស្មារតីនេះដោយឈរលើមូលដ្ឋានបណ្ដាគោលនយោ បាយដែលអាចជួយឧបត្ថម្ភជនអន្តោប្រវេសន៍។ ផ្ទុយទៅនឹងមតិពោលខាងលើ លោក Orban បានចាត់ទុកថា៖ វិធីល្អបំផុតដើម្បី EU សម្តែងស្មារតី «មនុស្ស ធម៌» គឺជាការលុបបំបាត់ការលើកទឹកចិត្តជនភៀសខ្លួនហូរមកទ្វីបនេះ។ តាម លោកថា  EU គប្បីបិទទ្វារខ្សែព្រំដែនទាំងស្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ