ថៃនិងហ្វីលីពីនអះអាងត្រូវរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត


ថៃនិងហ្វីលីពីនអះអាងត្រូវរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត - ảnh 1
ថៃនិងហ្វីលីពីនអះអាងត្រូវរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត (VNA)

(VOVworld) – នាថ្ងៃទី​ ២១ មិនា ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte
 ដែលកំពុងបំពេញទស្សនកិច្ចនៅថៃ បានជួបចរចារជាមួយនាយករដ្ឋមន្ត្រីប្រទេស
ម្ចាស់ផ្ទះ លោក Prayuth Chan-ocha ដើម្បីពិភាក្សាអំពីបញ្ហាដែលភាគីទាំងពីរ យក
ចិត្តទុកដាក់រួមក្នុងនោះមានជំលោះនៅសមុទ្រខាងកើតផង។ ថ្លែងមតិនៅ សន្និសីទ
កាសែតបន្ទាប់ពីការចរចារ នាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-ocha និងប្រធា
នាធិបតីហ្វីលីពីន លោក  Rodrigo Duterte  បានសង្កត់ធ្ងន់ថា៖ គប្បីអនុវត្តសេចក្តី
ថ្លែងការណ៍ស្តីអំពីក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាង​កើត (DOC) ឆ្នាំ
២០០២ ក៏ដូចជា សម្រេចក្របខ័ណ្ឌនៃក្រមប្រតិបត្តិរបស់ភាគី នានានៅសមុទ្រ
ខាងកើត (COC) ក្នុងឆ្នាំ ២០១៧ នេះ ផងដែរ។ ភាគីទាំងពីរក៏ បានឯកភាពរក្សា
សន្តិភាពស្ថិរភាពសន្តិសុខសេរីភាពខាងនាវាចរណ៍និងអាកាស ចរណ៍នៅសមុទ្រ
ខាងកើតដើម្បីផលប្រយោជន៍នៃប្រទេសទាំងឡាយនៅក្នុង តំបន់និងលើពិភព
លោក។ ស្តីអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរ​រូបនេះបានពិភា
ក្សាអំពីកិច្ចសហប្រតិបត្តិការសន្តិសុខ ជាពិសេសគឺការប្រយុទ្ធ ប្រឆាំងនឹងបទ
ល្មើសគ្រឿងញៀន ចែករំលែកព័ត៌មានចារកម្មនិងដោះស្រាយរាល់ បញ្ហាក្នុង
តំបន់អស្ថរិភាព Mindanao  ភាគខាងត្បូងហ្វីលីពីន។ ភាគីទាំងពីរក៏បាន
ពិភាក្សាអំពីវិធានការជំរុញពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរក៏ដូច
ជា តួនាទីជាប្រធានប្តូរវែនរបស់អាស៊ានដែលម៉ានីលកំពុងអនុវត្តផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ