ថៃប្រគល់គ្រឿងឥស្សរិយយសខ្ពង់ខ្ពស់សម្រាប់អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

ថៃប្រគល់គ្រឿងឥស្សរិយយសខ្ពង់ខ្ពស់សម្រាប់អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម - ảnh 1
ថៃប្រគល់គ្រឿងឥស្សរិយយសខ្ពង់ខ្ពស់សម្រាប់អគ្គសេនា
ធិការកងទ័ពប្រជាជនវៀតណាម


(VOVworld)-នាថ្ងៃទី៨កញ្ញា នៅទីស្នាក់ការនៃបញ្ជាការដ្ឋានកងទ័ពថៃក្នុងរដ្ឋ ធានីបាង
កក់(ថៃ) នាយឧត្តមសេនីយ៍ Thanasak Patimaprakorn ឧបនាយក និងជារដ្ឋមន្រ្តីក្រសួង
ការបរទេស និងជា មេបញ្ជាការកំពូលកងទ័ពថៃ បានតាងនាមព្រះមហាក្សត្រថៃ ប្រ
គល់គ្រឿងឥស្សរិយយសខ្ពង់ខ្ពស់បំផុត ជូនឧត្តមសេនីយ៍ឯក Nguyen Ba Ty អនុរដ្ឋ
មន្រ្តីក្រសួងការពារប្រទេស និង ជាអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម។ ថ្លែង
មតិនៅទីនេះ ឧត្តមសេនីយ៍ឯក Do Ba Ty បានសម្តែងក្តីសោមនស្សន៍រីករាយយ៉ាងក្រៃ
លែងដោយ​បាន​ទទួលគ្រឿងនេះ។លោកមានប្រសាសន៍ថា៖

       “ការដែលខ្ញុំបានទទួលគ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់នេះ គឺជានិមិត្តរូប នៃចំណង
សាមគ្គីមិត្តភាព សហប្រតិបត្តិការ និងទំនាក់ទំនងដៃគូយុទ្ធ សាស្ត្ររវាងវៀតណាម
និងថៃ​ ព្រមទាំងជាសក្ខីភាពដ៏រស់រវីកនៃចំណងសាមគ្គី ទំនាក់ទំនងមិត្តភាពរវាង
បណ្តាប្រទេសអាស៊ានដើម្បីសន្តិភាព ស្ថេរភាពក្នុងតំបន់ ឈានដល់ការកសាង
សហគមន៍អាស៊ានរួមនាឆ្នាំ២០១៥ ខាងមុខ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ