ថវិកាជាង ៤៥ ពាន់លានដុង ដើម្បីឧបត្ថម្ភដល់មូលនិធិ “ដើម្បីជនអ្នកក្រីក្រ” នៅទីក្រុងហូជីមិញ

(VOVWORLD) -  នាល្ងាចថ្ងៃទី ២៤ ខែតុលា គណៈ កម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀត ណាមទីក្រុងហូជីមិញនិងស្ថានីយ៍ទូរទស្សន៍ទីក្រុងហូជីមិញ បានរៀបចំកម្មវិធីតន្រ្តីសិល្បៈ  “ទីក្រុងពោរពេញទៅដោយមនោសញ្ចេតនា - តភ្ជាប់សេចក្តីស្រឡាញ់” លើកទី ១៩ ឆ្នាំ ២០១៩។

ថវិកាជាង ៤៥ ពាន់លានដុង ដើម្បីឧបត្ថម្ភដល់មូលនិធិ “ដើម្បីជនអ្នកក្រីក្រ” នៅទីក្រុងហូជីមិញ - ảnh 1លោកស្រី To Thi Bich Chau ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម នៃទីក្រុងហូជីមិញទទួលយកអំណោយជានិមិត្តរូបក្នុងពិធី 

ថ្លែងនៅក្នុងកម្មវិធី លោកស្រី To Thi Bich Chau ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម នៃទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា៖ ទីក្រុងហូជីមិញ តែងតែចាត់ទុក សកម្មភាពថែទាំជនក្រីក្រ ជាពិសេសគឺជនក្រីក្រ ជាការភារកិច្ច និងជាគុណធម៌របស់អ្នកដឹកនាំទីក្រុងក៏ដូចជាប្រជាជនទីក្រុងផ្ទាល់តែម្តង។ លោកស្រី To Thi Bich Chau ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គភាពនិងប្រជាជនទីក្រុង ដែលអស់រយៈពេលជាច្រើនឆ្នាំ តែងតែរួមដំណើរបំពេញការងារថែរក្សាជនក្រីក្រ សន្តិសុខសង្គម ដើម្បីកម្មវិធី “ទីក្រុងពោរពេញទៅដោយមនោសញ្ចេតនា - តភ្ជាប់សេចក្តីស្រឡាញ់” ក្លាយជាប្រពៃណីដ៏ល្អប្រសើរ និងចំណងសមាគ្គីភាព មនោសញ្ចេតនាសប្បុរសនិងជាការដឹងគុណរបស់ប្រជាជនទីក្រុង ក៏ដូចជាបង្ហាញថា ទីក្រុង ជាការរួបរួមគ្នានៃមនោសញ្ចេតនានិងសេចក្តីស្រឡាញ់រាប់អាន។

កម្មវិធីបានរៃអង្គាសថវិកាចំនួនជាង ៤៥ ពាន់លានដុង ពីប្រជាជនទីក្រុងហូជីមិញ ជួយឧបត្ថម្ភមូលនិធិ “ដើម្បីជនក្រីក្រ” ចូលរួមចំណែកជួយដល់គ្រួសារក្រីក្ររួចផុតពីភាពក្រីក្រប្រកបដោយនិរន្តរភាព អនុវត្តតាមគោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់ទីក្រុងចាប់ពីពេលនេះដល់ឆ្នាំ ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ