ទួកគីរិះគន់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលើការថ្លែងមតិអំពីទីលំនៅដ្ឋាននានា

(VOVWORLD) - នាថ្ងៃទី ៧ ខែមេសា ប្រទេសទួរគីបានរិះគន់លើសេចក្តីថ្លែងរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក  Benjamin Netanyahu ថាជា"គ្មានការទទួលខុសត្រូវទេ" បន្ទាប់ពីលោកបានប្រកាសថានឹងធ្វើការរួមបញ្ចូលតំបន់ទីលំនៅដ្ឋាននៃជនជាតិ ជ្វីហ្វនៅតំបន់ West Bank ប្រសិនបើលោកត្រូវបានជាប់ឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីសារជាម្តងទៀត។
 ទួកគីរិះគន់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលើការថ្លែងមតិអំពីទីលំនៅដ្ឋាននានា - ảnh 1 នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក  Benjamin Netanyahu

រដ្ឋមន្ត្រីការបរទេសទួរគីលោក Mevlut Cavusoglu បានអះអាងថាតំបន់ West Bank គឺជាទឹកដីរបស់ប៉ាឡេស្ទីន ដែលអ៊ីស្រាអែលកំពុងកាន់កាប់ខុសច្បាប់ដោយរំលោភបំពានច្បាប់អន្តរជាតិ។ អ្នកការទូតទួរគីរូបនេះបានលើកច្បាស់ថាសេចក្តីថ្លែងរបស់លោក Benjamin Netanyahu សំដៅទាក់ទាញការរកសម្លេងឆ្នោតមុនការបោះឆ្នោតសកលនៃប្រទេសអ៊ីស្រាអែល នឹងមិនផ្លាស់ប្តូរការពិតនោះឡើយ។ ទន្ទឹមនឹងនេះដែរ លោក Ibrahim Kalin អ្នកនាំពាក្យរបស់ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានឲ្យដឹងថាសេចក្តីថ្លែងមតិរបស់លោក  Benjamin Netanyahu ជាឧទាហរណ៍មួយទៀតអំពីរបៀបដែលថ្នាក់ដឹកនាំរូបនេះបានប្រើប្រាស់នយោបាយក្នុងការបោះឆ្នោត ដើម្បីការពារទង្វើនៃការកាន់កាប់ដោយខុសច្បាប់និងបំផ្លាញដំណោះស្រាយរដ្ឋពីរចំពោះជម្លោះរវាង   អ៊ីស្រាអែលនិងប៉ាឡេស្ទីនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ