ទីក្រុង Cam Pha ទទួលគ្រឿងឥស្សរយសឯករាជ្យថ្នាក់ទី១

ទីក្រុង Cam Pha ទទួលគ្រឿងឥស្សរយសឯករាជ្យថ្នាក់ទី១ - ảnh 1

(VOVworld) - ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវារំដោះតំបន់រ៉ែ​ (ថ្ងៃទី២៥
មេសា ១៩៥៥ ថ្ងៃទី២៥ មេសា ២០១៥) និងទទួលគ្រឿងឥស្សរយសឯករាជ្យថ្នាក់
ទី១ និងប្រកាសទីក្រុង Cam Pha ជានគរថ្នាក់ទី២ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី២២
មេសា នៅទីក្រុង Cam Pha ខេត្ត​ Quang Ninh ភាគខាងជើងវៀតណាម។ថ្លែងមតិនៅ
ពិធីនេះ អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan បានវាយតំលៃខ្ពស់
ចំពោះការ រួមវិភាគទានរបស់កងទ័ពនិងប្រជាជនទីក្រុង Cam Pha និយាយដោយ
ឡែកនិងខេត្ត Quang Ninh និយាយរួមក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ក្នុងរយៈ
ពេល៦០ឆ្នាំកន្លង ទៅ។ “ទីក្រុង Cam Pha ក៏ដូចជាខេត្ត Quang Ninh គប្បីពង្រីករាល់
ស្នាដៃដែលទទួលបាន ចាប់យកឱកាស ឆ្លងកាត់លើការសាកល្បង ប្រមូលផ្ដុំ
អនុវត្តល្អនូវភារកិច្ចដែលបក្ស ភាគ រដ្ឋអំណាចខេត្តបានដាក់ចេញ។ខំប្រឹងប្រែង
អភិវឌ្ឍន៍សេដ្ឋកិច្ច ថែរក្សាសន្តិសុខ នយោបាយ អភិវឌ្ឍន៍សុខុមាលភាពសង្គម ដើម្បីអះអាងនូវតួនាទីនិងកិត្យានុភាពរបស់ ខេត្តក្នុងការងារអភិវឌ្ឍន៍ប្រទេស
ជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ