ទីក្រុង Can Tho របស់វៀតណាមជួយឧបត្ថម្ភកជនរងគ្រោះដោយ ជាតិគីមីពុលព័ណ៍លឿងទុំ/dioxin

ទីក្រុង Can Tho របស់វៀតណាមជួយឧបត្ថម្ភកជនរងគ្រោះដោយ ជាតិគីមីពុលព័ណ៍លឿងទុំ/dioxin - ảnh 1
ជនរងគ្រោះដោយជាតិគីមីពុលព័ណ៍លឿងទុំ/dioxin នៅក្នុងសិក្ខាសាលាអន្តរជាតិមួយ


(VOVworld) - ការថែទាំជនរងគ្រោះដោយជាតិគីមីពុលព័ណ៍លឿងទុំ/dioxin ជា
ការងារត្រូវបានទីក្រុង Can Tho ភាគខាងត្បូងវៀតណាមយកចិត្តទុកដាក់និងអនុវត្ត
ប្រចាំ សំដៅទ្រទ្រង់ស្មារតីក៏ដូចជាជួយឧបត្ថម្ភខាងសម្ភារៈសំរាប់ជនរងគ្រោះ លើក
កំពស់គុណភាពនៃជីវភាពរស់នៅ។នេះគឺជាការអះអាងរបស់លោក Le Van Tam អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho ក្នុងកិច្ចប្រជុំជាមួយសមាគម
ជនរងគ្រោះដោយជាតិគីមីពុលព័ណ៍លឿងទុំ/dioxin នៅទីក្រុងនាថ្ងៃទី៣០ ធ្នូ។
ទីក្រុង Can Tho មានជនរងគ្រោះដោយជាតិគីមីពុលព័ណ៍លឿងទុំ/dioxin ជាង
៤.៣០០នាក់។នាពេលខាងមុខ តំបន់នឹងប្រមូលផ្ដុំជួយ ឧបត្ថម្ភកសាងផ្ទះ និង
ប្រភពទុនសំរាប់ជនរងគ្រោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ