ទីក្រុង Da Nang ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ឥណ្ឌា និងមជ្ឈិមបូព៌ា ចាប់ពីខែតុលាខាងមុខ

(VOVWORLD) - ចាប់ពីខែតុលាខាងមុខនេះ ជើងហោះហើរត្រង់នឹងត្រូវបានបើកពីទីក្រុងធំៗរបស់ឥណ្ឌាគឺ Mumbai និង New Delhi មកកាន់ Da Nang។
ទីក្រុង Da Nang ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ឥណ្ឌា និងមជ្ឈិមបូព៌ា ចាប់ពីខែតុលាខាងមុខ - ảnh 1ទីក្រុង Da Nang ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ឥណ្ឌា និងមជ្ឈិមបូព៌ា ចាប់ពីខែតុលាខាងមុខ

នាថ្ងៃទី ១៧ ខែកញ្ញា មន្ទីរទេសចរណ៍ទីក្រុង Da Nang បានរៀបចំកម្មវិធី ណែនាំព័ត៌មានអំពីចិត្តវិទ្យា វប្បធម៌ និងចំណង់ចំណូលចិត្តរបស់ភ្ញៀវទេសចរឥណ្ឌា និងមជ្ឈិមបូព៌ា ដើម្បីត្រៀមខ្លួនសម្រាប់ទទួលស្វាគមន៍លំហូរភ្ញៀវទេសចរទាំងនេះ។ តាមផែនការ ចាប់ពីខែតុលាខាងមុខនេះ ជើងហោះហើរត្រង់នឹងត្រូវបានបើកពីទីក្រុងធំៗរបស់ឥណ្ឌាគឺ Mumbai និង New Delhi មកកាន់ Da Nang។

នាបច្ចុប្បន្ន វៀតណាមបានអនុវត្តន៍ប្រព័ន្ធទិដ្ឋាការអេឡិចត្រូនិកសម្រាប់ភ្ញៀវទេសចរឥណ្ឌា ហើយរដ្ឋាភិបាលឥណ្ឌាក៏បានទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំងរបស់វៀតណាមផងដែរ។ យោងតាមអ្នកជំនាញរំពឹងថា ចំនួនភ្ញៀវទេសចរឥណ្ឌាមកកាន់ប្រទេសវៀតណាមក្នុងឆ្នាំ ២០២៣ នឹងមានចំនួន ១,៣ លាននាក់  ក្នុងនោះ ទីក្រុង Da Nang នឹងទទួលស្វាគមន៍ភ្ញៀវទេសចររាប់សែនអ្នក។ បច្ចុប្បន្ននេះ ទីក្រុង Da Nang បានកសាងកញ្ចប់ផលិតផលដ៏គួរឱ្យទាក់ទាញសម្រាប់ទីផ្សារនេះ។ ចាប់ពីខែតុលា ឆ្នាំ ២០២២ ការបើកជើងហោះហើរត្រង់ដំបូង ពីទីក្រុងធំ និងសំខាន់បំផុតចំនួនពីររបស់ឥណ្ឌាគឺ Mumbai និង New Delhi មកកាន់ Da Nang របស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air នឹងក្លាយជាបុព្វបទអំណោយផលសម្រាប់ការផ្លាស់ប្តូរភ្ញៀវទេសចររវាងគោលដៅមកដល់នានា។ទីក្រុងក៏គ្រោងនឹងរៀបចំក្រុមការងារនៅបណ្តាប្រទេសមជ្ឈិមបូព៌ា ដើម្បីណែនាំទេសចរណ៍ Da Nang និងជំរុញការបើកជើងហោះហើរត្រង់ពី Doha - Da Nang ឡើងវិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ