ទីក្រុង Esfahan របស់អ៊ីរ៉ង់មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើ វិស័យទេសចរណ៍ជាមួយវៀតណាម


ទីក្រុង Esfahan របស់អ៊ីរ៉ង់មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើ វិស័យទេសចរណ៍ជាមួយវៀតណាម - ảnh 1
ទីក្រុង Esfahan របស់អ៊ីរ៉ង់មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើ វិស័យទេសចរណ៍ជាមួយវៀតណាម (Image: VNA)

(VOVworld) – ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីរ៉ង់ លោក Nguyen Hong Thach
ទើបនឹងបំពេញទស្សនកិច្ចការងារនៅទីក្រុង Esfahan ខេត្ត Esfahan ដែលជាតំបន់
មានសក្តានុភាពសេដ្ឋកិច្ចធំបំផុតនៅអ៊ីរ៉ង់។ ក្នុងជំនួបធ្វើការជាមួយ អភិបាលក្រុង
Esfahan លោក Mehdi Jamalinejad ភាគីទាំងពីរបានសម្តែងនូវ គោលបំណងជំរុញ
ទំនាក់ទំនងជាមួយបណ្តាតំបន់របស់វៀតណាម។ លោក Jamalinejad បានចាត់
ទុកថា៖  ទេសចរណ៍គប្បីជាវិស័យសំខាន់មួយក្នុងទំនាក់ ទំនងរវាងប្រទេសទាំងពីរ
 ហើយស្នើរឲ្យរៀបចំសប្តាហ៍វប្បធម៌នៅប្រទេសនិមួយ ៗដើម្បីប្រជាពលរដ្ឋអាច
ស្វែងយល់ថែមទៀតគ្នាទៅវិញទៅមក។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត  Nguyen Hong
Thach បានឯកភាពជាមួយអភិបាល Jamalinejad ស្តីពីសក្តានុភាពអភិវឌ្ឍន៍ទំនាក់
ទំនងរវាងប្រទេសទាំងពីរ ព្រមទាំង គាំទ្រការផ្តើម គំនិតរបស់លោក Jamalinejad
 ក្នុងការបង្កើនទំនាក់ទំនងទ្វេភាគី នាពេលខាងមុខ។ ស្ថានទូតវៀតណាមប្រចាំ
នៅអ៊ីរ៉ង់បានមានរាល់សកម្មភាព ដើម្បីជំរុញទំនាក់ទំនងរវាងទីក្រុង  Esfahan
និងបណ្ដាតំបន់របស់វៀតណាម តាមទិសដៅពោលខាងលើ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ