ទីក្រុង Hiroshima(ជប៉ុន)រំលឹកខួបលើកទី ៦៧ ទិវាអាមេរិកទម្លាក់គ្រាប់បែកបរមាណូ

ទីក្រុង Hiroshima(ជប៉ុន)រំលឹកខួបលើកទី ៦៧ ទិវាអាមេរិកទម្លាក់គ្រាប់បែកបរមាណូ  - ảnh 1
​​ប្រជាជនជប៉ុនសូត្រធម៏ឧទ្ទិសកុសលជូនដល់ជនរងគ្រោះHiroshima ( Image:Internet)
V0V-​នាព្រឹកថ្ងៃទី​៦សីហា ទីក្រុង Hiroshima(ជប៉ុន)បានរៀបចំពិធីរំលឹក
វិញ្ញាណខ័ណ្ឌ សន្តិភាពក្នុងឱកាសរំលឹកខួបលើកទី​ ៦៧ ទិវាអាមេរិកទម្លាក់
គ្រាប់បែកបរមាណូចុះមកលើ ទីក្រុងនេះ​។នាម៉ោង​ ៨ ​នឹង​​១៥នាទី -​ពោលគឺ
ពេលវេលាដែលគ្រាប់បែកបរមាណូ​​បានទម្លាក់ ចុះមកលើទីក្រុងHiroshima
 មុននេះ​៦៧​ឆ្នាំ  ស្នូរជួងសន្តិភាពបានបន្លឺឡើងរំលឹកវិញ្ញាណ ខ័ណ្ឌជនរង
គ្រោះអភ័ព្វ។ថ្លែងមតិនៅពិធី​ នាយករដ្ឋមន្រ្តីជប៉ុន  Yoshihico Noda សង្កត់
ធ្ងន់ ថា៖ជប៉ុននឹងបញ្ឆេះឡើងនូវសេចក្តីក្លៀវក្លាធ្វើសកម្មភាពដើម្បីពិភពលោក
១គ្មានអាវុធនុយក្លេអ៊ែរ​ចេញទៅក្នុងទូទាំងសកលលោក។ស្តីអំពី​ឧប្បត្តិការណ៏
នុយក្លេអ៊ែរ ឆ្នាំ​២០១១​ នាយក រដ្ឋមន្រ្តី​Noda បានឲ្យដឹងថា៖រដ្ឋាភិបាលកំពុង
ខំប្រឹងប្រែងដើម្បីប្រជាជនជប៉ុនអាចមាន ការរស់នៅជាធម្មតាវិញ។​រយះពេល​៦៧ឆ្នាំបានកន្លងផុតទៅហើយ​ ក៏ប៉ុន្តែ​ មានមនុស្សជា ច្រើននាក់ក្លាយទៅជា
ជនរងគ្រោះដោយគ្រាប់បែកបរមាណូតទៅទៀត។​តាមតួរលេខស្ថិតិឲ្យ ដឹង
ថា៖ក្នុងឆ្នាំកន្លងទៅ​បានមានបន្ថែមមនុស្សចំនួន​ជិត​៥៨០០​នាក់ត្រូវស្លាប់​ 
 លើកចំនួន មនុស្សដែលត្រូវស្លាប់ដោយគ្រាប់បែកបរមាណូ​ឡើងជាង​
២៨០,០០០​នាក៉៕

ប្រតិកម្មទៅវិញ

ផ្សេងៗ