ទីក្រុង Vinh ផ្លាស់ប្ដូរការត្រិះរិះ បំផុសសេចក្តីប្រាថ្នាដែលសក្តិសមតាមប្រពៃណី “ទីក្រុងក្រហម” វីរភាព

(VOVWORLD) -  ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា នេះគឺជាព្រឹត្តិការណ៍នយោបាយដែលមានសារៈសំខាន់ពិសេស កត់សម្គាល់ការអភិវឌ្ឍ ភាពចាស់ទុំ និងកម្លាំងពលំរបស់បក្សភាគ រដ្ឋអំណាច និងប្រជាជនទីក្រុង Vinh ក្នុងរយៈពេល ៦០ ឆ្នាំនៃការអភិវឌ្ឍកន្លងទៅ។
ទីក្រុង Vinh ផ្លាស់ប្ដូរការត្រិះរិះ បំផុសសេចក្តីប្រាថ្នាដែលសក្តិសមតាមប្រពៃណី “ទីក្រុងក្រហម” វីរភាព - ảnh 1ពិធីរំលឹកខួបលើកទី ៦០ នៃការបង្កើតទីក្រុង Vinh (១០ តុលា ១៩៦៣ ១០ តុលា ២០២៣) លើកទី ២៣៥ នៃកំពែង Phuong Hoang Trung Do (១៧៨៨-២០២៣) និងពិធីទទួលគ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី២

នាយប់មិថ្ងៃទី ៣០ ខែកញ្ញា នៅទីក្រុង Vinh ខេត្ត Nghe An ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៦០ នៃការបង្កើតទីក្រុង Vinh (១០ តុលា ១៩៦៣ ១០ តុលា ២០២៣) លើកទី ២៣៥ នៃកំពែង Phuong Hoang Trung Do (១៧៨៨-២០២៣) និងពិធីទទួលគ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី២។

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា នេះគឺជាព្រឹត្តិការណ៍នយោបាយដែលមានសារៈសំខាន់ពិសេស កត់សម្គាល់ការអភិវឌ្ឍ ភាពចាស់ទុំ និងកម្លាំងពលំរបស់បក្សភាគ រដ្ឋអំណាច និងប្រជាជនទីក្រុង Vinh ក្នុងរយៈពេល ៦០ ឆ្នាំនៃការអភិវឌ្ឍកន្លងទៅ។ នាពេលខាងមុខ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើថា៖

“ទីក្រុងចាំបាច់ត្រូវផ្លាស់ប្ដូរយ៉ាងខ្លាំងក្លាការត្រិះរិះ បំផុសសេចក្តីប្រាថ្នាដែលសក្តិសមតាមប្រពៃណីវីរភាព "ទីក្រុងក្រហម" វីរភាព។ កសាងទីក្រុង Vinh ឱ្យក្លាយទៅជាទីក្រុងកណ្តាលនៃខេត្ត និងតំបន់ភូមិភាគកណ្តាលប៉ែកជើងទាំងមូល ហើយជាកម្លាំងចលករ និងជាប៉ូល កំណើនសេដ្ឋកិច្ចរបស់ខេត្ត រួមចំណែកយ៉ាងសំខាន់ឱ្យខេត្ត Nghe An ក្លាយជាខេត្តសម្បូរធូធាររបស់ប្រទេសជាតិទាំងមូល ជាមជ្ឈមណ្ឌលនៃភូមិភាគកណ្តាលប៉ែកខាងជើងអំពីពាណិជ្ជកម្ម សុខាភិបាល អប់រំ និងបណ្តុះបណ្តាល វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងកសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់ តាមស្មារតីនៃសេចក្តីសម្រេចចិត្តលេខ ៣៩ នៃការិយាល័យនយោបាយ និងផែនការមេខេត្ត Nghe An ដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៥០”។

ប្រធានរដ្ឋសភាបានស្នើឲ្យទីក្រុង Vinh ផ្តោតសំខាន់លើការរៀបចំផែនការអភិវឌ្ឍន៍ទីក្រុងឆ្ពោះទៅសមុទ្រតាមបណ្តោយច្រាំងទន្លេ Lam សម្រេចផែនការអភិវឌ្ឍន៍នហាវិថី Vinh - Cua Lo; ប្រមូលធនធានប្រកបដោយប្រសិទ្ធភាព ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍។ ប្រធានរដ្ឋសភាក៏បានកត់សម្គាល់ផងដែរថា ទីក្រុង Vinh ចាំបាច់ត្រូវអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យបានឆាប់រហ័ស និងនិរន្តរភាព ដោយពឹងផ្អែកជាចម្បងលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទើបទីក្រុងអាចក្លាយជាទីក្រុងឆ្លាតវៃ ទំនើប និងជាមជ្ឈមណ្ឌលចាប់ផ្តើមអាជីវកម្ម និងនវានុវត្តន៍របស់តំបន់ភូមិភាគកណ្ដាលប៉ែកខាងជើងទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ