ទីក្រុងតេអេរ៉ង់ព្រមានថានឹងតបតវិញចំពោះសកម្មភាពរបស់អ៊ីស្រាអែលដែលប្រឆាំងនឹងផលប្រយោជន៍របស់អ៊ីរ៉ង់

(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Abbas Mousavi កាលពីថ្ងៃទី ១២ ខែកុម្ភៈបានព្រមានថានឹងតបតវិញយ៉ាងខ្លាំងចំពោះរាល់សកម្មភាពណាមួយរបស់អ៊ីស្រាអែលដែលប្រឆាំងនឹងផលប្រយោជន៍អ៊ីរ៉ង់នៅក្នុងតំបន់ឬនៅស៊ីរី។
ទីក្រុងតេអេរ៉ង់ព្រមានថានឹងតបតវិញចំពោះសកម្មភាពរបស់អ៊ីស្រាអែលដែលប្រឆាំងនឹងផលប្រយោជន៍របស់អ៊ីរ៉ង់ - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Abbas Mousavi (រូបថត៖ IRNA/TTXVN)

ទីភ្នាក់ងារសារព័ត៌មាន Mehr បានដកស្រង់សម្តីលោក Mousavi ដែលបានថ្លែងដូច្នេះ ក្នុងបរិបទដែលមន្រ្តីអ៊ីរ៉ង់ ចោទប្រកាន់អ៊ីស្រាអែលពីបទវាយប្រហារទៅលើកងកម្លាំងយោធានៅស៊ីរី ដែលជា   សម្ព័ន្ធមិត្តរបស់ទីក្រុងតេអេ រ៉ង់។ កាលពីសប្តាហ៍មុន ប្រមុខកំពូលអ៊ីរ៉ង់លោក Ali Khamenei បានសម្តែងការគាំទ្រចំពោះក្រុមប្រដាប់អាវុធប៉ាឡេស្ទីន និងបានអំពាវនាវឱ្យប្រជាជនប៉ាឡេស្ទីន ប្រឆាំងនឹងផែនការសន្តិភាពមជ្ឈឹមបូព៌ារបស់សហរដ្ឋអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ