ទីក្រុងហូជីមិញ ចាប់ផ្តើមបំផុសកម្មវិធីរៃអង្គាសប្រាក់សម្រាប់ឧបត្ថម្ភដល់ប្រជាជនទួរគី និងស៊ីរី

(VOVWORLD) - កម្មវិធីនេះត្រូវបានបំផុសឡើង ដោយគោលបំណងលើកតម្កើងប្រពៃណីនៃសេចក្តីសប្បុរស និងស្មារតីសាមគ្គីភាពរបស់ប្រជាជនវៀតណាមជាមួយមិត្តអន្តរជាតិ អនុវត្តសកម្មភាពគៀងគរជំនួយមនុស្សធម៌ប្រកបដោយប្រសិទ្ធភាព។

ទីក្រុងហូជីមិញ ចាប់ផ្តើមបំផុសកម្មវិធីរៃអង្គាសប្រាក់សម្រាប់ឧបត្ថម្ភដល់ប្រជាជនទួរគី និងស៊ីរី - ảnh 1អនុប្រធានគណៈកម្មាធិការមជ្ឈិមកាកបាទក្រហមវៀតណាម លោក Vu Thanh Luu បានទទួលការឧបត្ថម្ភពីអង្គភាពនានា ( រូបថត៖ VOV)

នារសៀលថ្ងៃថ្ងៃទី ២៣ កុម្ភៈ សមាគមកាកបាទក្រហមទីក្រុងហូជីមិញ បានប្រារព្ធពិធីរៃអង្គាសប្រាក់ដើម្បីជួយឧបត្ថម្ភដល់ប្រជាជនទួរគី និងស៊ីរី ជំនះលើគ្រោះមហន្តរាយរញ្ជួយដីកាលពីថ្ងៃទី ៦ ខែកុម្ភៈ។ កម្មវិធីនេះត្រូវបានបំផុសឡើង ដោយគោលបំណងលើកតម្កើងប្រពៃណីនៃសេចក្តីសប្បុរស និងស្មារតីសាមគ្គីភាពរបស់ប្រជាជនវៀតណាមជាមួយមិត្តអន្តរជាតិ អនុវត្តសកម្មភាពគៀងគរជំនួយមនុស្សធម៌ប្រកបដោយប្រសិទ្ធភាព។

ឆ្លើយតបនឹងការអំពាវនាវរបស់សមាគមកាកបាទក្រហមវៀតណាម សមាគមកាកបាទក្រហមទីក្រុង សហការជាមួយមន្ទីរ និងអង្គការមហាជនគ្រប់លំដាប់ថ្នាក់នៃទីក្រុង បានរៀបចំកម្មវិធីរៃអង្គាសប្រាក់ និងទំនិញចាំបាច់នានាក្នុងគោលបំណងរួមចំណែកជួយប្រទេសជាតិនិងប្រជាជនទួរគី និងស៊ីរី ជំនះពុះពារលើផលវិបាកបណ្តាលមកពីការរញ្ជួយដី និងស្ថិរភាពជីវភាពរស់នៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ