ទីក្រុងហូជីមិញជានគរពិសេសដែលមានទីតាំងដ៏សំខាន់ចំពោះវៀតណាម

(VOVWORLD) - នេះជាការអះអាងរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅក្នុងជំនួបធ្វើការតាមប្រព័ន្ធវីដេអូជាមួយថ្នាក់ដឹកនាំទីក្រុង ហូជីមិញនាព្រឹកថ្ងៃទី៨ ឧសភ។
ទីក្រុងហូជីមិញជានគរពិសេសដែលមានទីតាំងដ៏សំខាន់ចំពោះវៀតណាម - ảnh 1 រូបបដិមារលោកប្រធានហូជីមិញនៅទីក្រុងហូជីមិញ។

លោកនាយករដ្ឋមន្រ្តីបានជម្រាប ថា នាបច្ចុប្បន្នទីក្រុងហូជីមិញកំពុង រួមវិភាគទានក្នុងចន្លោះ ពី២០-២២%នៃ GDP ជាតិ ២៥%នៃថវិការដ្ឋ ៣៣% នៃសេវាកម្ម និងជាង១៨%នៃឧស្សាហ កម្ម-សំណង់ទូទាំងប្រទេស។ មាន ការរួមវិភាគទានដ៏ធំធេងយ៉ាងដូច្នេះ ហេតុនេះហើយប្រសិនបើសេដ្ឋកិច្ច ទីក្រុងធ្លាក់ចុះ គឺប្រទេសទាំងមូលក៏រងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ។

លោកនាយករដ្ឋមន្រ្តីបានឲ្យដឹងថែមទៀតថា យោងតាមការធ្វើស្ថិតិ របស់ទីក្រុងហូជីមិញថា បញ្ចប់ត្រីមាសទី១ឆ្នាំ២០២០ ទីក្រុងទទួលបាន កំណើនតែ០,៤២%បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញប៉ុណ្ណោះ។ ប៉ុន្តែតាមទិន្នន័យថ្មីបំផុតរបស់អគ្គនាយកដ្ឋានស្ថិតិនោះ គឺទីក្រុងទទួលបាន កំណើនជាង១,០៣%។ ដូច្នេះហើយ សេដ្ឋកិច្ចវៀតណាមមិនត្រឹមតែ សម្រេចបានកំណើន៣,៨២%ក្នុងត្រីមាសទី១ប៉ុណ្ណោះទេ ថែមទាំងខ្ពស់ជាង ទៀត។ លោកនាយករដ្ឋមន្រ្តីចាត់ទុកថា នេះជាព័ត៌មានគួរឲ្យសប្បាយរីករាយ ចំពោះសេដ្ឋកិច្ចជាតិក្នុងបរិបទដែលពិភពលោកទាំងមូលកំពុងជួបការ លំបាកយ៉ាងខ្លាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ