ទីក្រុងហូជីមិញជម្រុញកិច្ចសហប្រតិបត្តិការជាមួយតំបន់នានានៅកម្ពុជា

(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ ខែកក្កដា គណៈប្រតិភូជាន់ខ្ពស់ទីក្រុងហូជីមិញដឹកនាំដោយលោកស្រី Nguyen Thi Le អនុលេខាបក្សក្រុងនិងជាប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញ បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។
ទីក្រុងហូជីមិញជម្រុញកិច្ចសហប្រតិបត្តិការជាមួយតំបន់នានានៅកម្ពុជា - ảnh 1 លោកស្រី Nguyen Thi Le អនុលេខាបក្សក្រុងនិងជាប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញ អញ្ជើញជួបសំដែងការគួរសមជាមួយ សម្ដេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានកិត្តិយសនៃគណបក្សប្រជាជនកម្ពុជា

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានអញ្ជើញចូលជួបសំដែងការគួរសមជាមួយ សម្ដេចអគ្គមហាពញាចក្រីហេងសំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានកិត្តិយសនៃគណបក្សប្រជាជនកម្ពុជា។ នៅក្នុងជំនួបនេះ លោកហេងសំរិន បានវាយតម្លៃខ្ពស់ និងគាំទ្រទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងជិតស្និទ្ធរវាងទីក្រុង ហូជីមិញនិងរាជធានីភ្នំពេញ ក៏ដូចជាតំបន់ផ្សេងៗទៀតរបស់ប្រទេសកម្ពុជានាពេលកន្លងមក។ សម្ដេចអគ្គមហាពញាចក្រី ហេងសំរិន ក៏បានមានបំណងចង់ឲ្យតំបន់នានានៃប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរនិងចែករំលែកបទពិសោធន៍អភិវឌ្ឍន៍លើវិស័យជាច្រើនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ