ទីក្រុងហូជីមិញទាក់ទាញការវិនិយោគចូលក្នុងគំរោងការចំនួន១៣០

(VOVWORLD) -“សន្និសីទពន្លឿនវិនិយោគទៅក្នុងទីក្រុងហូជីមិញ”បានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី ១១តុលានៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)។ 


នៅក្នុងសន្និសីទនេះ លោក Tran Vinh Tuyen អនុប្រធានគណៈកម្មា ធិការទីក្រុងហូជីមិញបានឲ្យដឹងថា គោលដៅដល់ឆ្នាំ២០២០ ទស្សនវិស័យដល់ឆ្នាំ២០២៥ ទីក្រុងហូជីមិញបានប្រមូល ផ្តុំ អំពាវនាវការវិនិ យោគទៅលើក្រុមសេវាកម្មចំនួន៩និងផ្នែកឧស្សាហកម្មសំខាន់ ៗចំនួន ៤។ ទន្ទឹមជាមួយគ្នានោះ ទីក្រុងហូជីមិញក៏បានប្តេជ្ញាអនុវត្តកម្មវិធីលោតផ្លោះ ចំនួន៧ទៀត៖

        “ដើម្បីអនុវត្តបានល្អនូវភារកិច្ចទាំងអស់នេះ ក្រៅពីដំណោះស្រាយដែលបាន លើកឡើងនោះ ទីក្រុងក៏បានអំពាវនាវការវិនិយោគរបស់បណ្តាប្រទេសចូលក្នុង ការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ទីក្រុងមានបំណង ទទួលបានលទ្ធផលសហប្រតិបត្តិការ ជាក់ស្តែងពីសហគ្រាសនានា”៕


ប្រតិកម្មទៅវិញ

ផ្សេងៗ