ទីក្រុងហូជីមិញទទួលភ្ញៀវទេសចរអន្តរជាតិចំនួន១៣០នាក់

(VOVWORLD) - នាថ្ងៃទី ៨ មេសា នៅទីក្រុងហូជីមិញ ផ្នែកទេសចរណ៍ទីក្រុង បានរៀបចំពិធី ទទួលស្វាគមន៍ក្រុមភ្ញៀវទេសចរអន្តរជាតិចំនួន ១៣០ នាក់ ភាគច្រើនជាធុរជននៃ សមាគមន៍នានារបស់អាមេរិកដែលមកកាន់ទីក្រុងហូជីមិញ និងវៀតណាមជាលើក ដំបូង។ ដំណើរកំសាន្តរបស់ក្រុមភ្ញៀវនៅវៀតណាម ចាប់ផ្ដើមពីទីក្រុងហាណូយ ហាឡុង ដាណាំង ទីក្រុងហូជីមិញ និងតំបន់ភាគនិរតី។ 

ទីក្រុងហូជីមិញទទួលភ្ញៀវទេសចរអន្តរជាតិចំនួន១៣០នាក់ - ảnh 1ពិធីទទួលស្វាគមន៍ក្រុមភ្ញៀវទេសចរចំនួន១៣០នាក់មកពីអាមេរិក។ (រូបថត៖ VNA)
ក្នុងនោះ គេបានជ្រើសរើស ទីក្រុងហូជីមិញជាកន្លែងបង្អង់ដំណើរនិងស្នាក់នៅក្នុងរយៈពេលយូរបំផុត ដើម្បីទៅ ទស្សនា ទទួលបទពិសោធន៍ រីករាយជាមួយម្ហូបអាហារ និងសេវាកម្មគុណភាពខ្ពស់។ លោកស្រី Nancy LeSage ភ្ញៀវទេសចរម្នាក់ក្នុងក្រុមបានសម្តែងអារម្មណ៍ថា៖ “ពិតជាអស្ចារ្យណាស់ដែលឃើញមនុស្សនៅទីនេះពាក់ម៉ាស់គ្រប់ពេលវេលា គ្រប់ទីកន្លែង។ ដូច្នេះខ្ញុំមានអារម្មណ៍សុវត្ថិភាពខ្លាំងណាស់នៅទីនេះ ខ្ញុំមិនខ្លាចកូវីដ-១៩ទេ។ នេះគឺជាគោលដៅដ៏ស្រស់ស្អាត ហើយខ្ញុំរីករាយណាស់ដែលបានមកទីនេះ។ ខ្ញុំបានចែករំលែករូបថតមួយចំនួននៅលើបណ្ដាញសង្គម ហើយមនុស្សម្នាសោមនស្ស រីករាយយ៉ាងខ្លាំងនៅពេលឃើញរូបថតរបស់ខ្ញុំ។ ខ្ញុំនឹងត្រឡប់មកទីនេះជាក់ជាពុំខាន ដើម្បីស្វែងយល់បន្ថែមទៀត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ