ទីក្រុងហូជីមិញនិងប្រទេសហ្វីលីពីនជំរុញកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរពាណិជ្ជកម្ម

(VOVWORLD) -នារសៀលថ្ងៃទី ២០ ខែមិថុនា នៅទីក្រុងហូជីមិញ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Le Thanh Liem  បានអញ្ជើញជួបពិភាក្សាជាមួយអនុរដ្ឋមន្រ្តីឧស្សាហកម្មនិងពាណិជ្ជកម្មហ្វីលីពីន លោក Ceferino S.Rodolfo។
 ទីក្រុងហូជីមិញនិងប្រទេសហ្វីលីពីនជំរុញកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរពាណិជ្ជកម្ម - ảnh 1  ទីក្រុងហូជីមិញនិងប្រទេសហ្វីលីពីនជំរុញកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរ ពាណិជ្ជកម្ម

ក្នុងជំនួបនេះ លោក Le Thanh Liem  បានអះអាងថាដំណើរទស្សនកិច្ចការងារ របស់លោក Ceferino S.Rodolfo នៅវៀតណាម ក្នុងនោះមានទីក្រុងហូជីមិញ នឹងរួមចំណែកក្នុងការបង្កើនថែមទៀតនូវកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មរវាងភាគីទាំងពីរព្រមទាំងជួយឲ្យសហគ្រាសនៃភាគីទាំងពីរស្វែងរកឱកាសសហប្រតិបត្តិការថ្មី។  លោក Le Thanh Liem  បានជឿជាក់ថា "សន្និសីទផ្លាស់ប្តូរពាណិជ្ជកម្មវៀតណាម - ហ្វីលីពីន" ដែលរៀបចំឡើងដោយ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនៃប្រទេសទាំងពីនៅទីក្រុងហូជីមិញនឹងទទួលបានជោគជ័យដើម្បីរួមចំណែកជម្រុញកិច្ចសហប្រតិបត្តិការរវាងសហគ្រាសវៀតណាមនិងសហគ្រាសហ្វីលីពីនផងដែរ។

រីឯខ្លួនវិញលោក Ceferino S.Rodolfo បានអះអាងថា ហ្វីលីពីនយកចិត្តទុកដាក់ យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀតណាមនិងមានគោលបំណងចង់បន្ត ជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាមក្នុងនោះមានទំនាក់ទំនង លើវិស័យពាណិជ្ជកម្មនិងវិនិយោគជាមួយទីក្រុងហូជីមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ