ទីក្រុងហូជីមិញនិងប៊ុលហ្គារីជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច

ទីក្រុងហូជីមិញនិងប៊ុលហ្គារីជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច - ảnh 1
លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានអញ្ជើញទទួលជួបជាមួយលោក Bojidar Loukarsky រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ប៊ុលហ្គារី

(VOVworld)-នារសៀលថ្ងៃទី១៩តុលា លោក Nguyen Thanh Phong ប្រធានគណៈ​
កម្មាធិការប្រជាជនទីក្រុងហូជីមិញបានអញ្ជើញទទួលជួបជាមួយលោក Bojidar
 Loukarsky រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ប៊ុលហ្គារី ដែលកំពុងបំពេញទស្សនកិច្ចការងារ​
នៅវៀតណាម។​នៅក្នុងជំនួបនេះ លោក Nguyen Thanh Phong បានសង្កត់ធ្ងន់ថា
ទីក្រុងហូជីមិញជានិច្ចកាលយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព
 កិច្ចសហប្រតិបត្តិការជាមួយ ប៊ុលហ្គារីនិងត្រៀមជាស្រេចបង្ករលក្ខណៈងាយស្រួល
 សម្រាប់ជួយឧបត្ថម្ភឲ្យអង្គភាពអាជីវកម្ម ប៊ុលហ្គារីមកវិនិយោគ ធ្វើអាជីវកម្មយូរ
អង្វែង នៅទីក្រុង ជាពិសេសលើវិស័យដែលជាប្រៀបខ្លាំងរបស់ ប៊ុលហ្គារីដូចជា
ឧិសថ បច្ចេក វិទ្យាបៃតងជាដើម។

        រីឯខ្លួនវិញ លោក Bojidar Loukasky បានជឿជាក់ថា នាពេលខាងមុខ រដ្ឋអំ
ណាច រដ្ឋធានី Sophia និងស្ថាប័នមានសមត្ថកិច្ចនានារបស់ ប៊ុលហ្គារី នឹងអនុវត្តនូវ
ផែនការ ជាក់ស្តែងសំដៅប្រែក្លាយឱកាសសហប្រតិបត្តិការជាមួយទីក្រុងហូជីមិញ
ឲ្យក្លាយទៅ ជាការពិត។​លោករូបនេះបានឲ្យដឹងថា ប៊ុលហ្គារីគាំទ្រការចុះហត្ថលេ
ខាជាផ្លូវការនិង អនុម័តកិច្ចព្រមព្រៀង FTA រវាងវៀតណាមជាមួយ EU និងទទួល
ស្គាល់យន្តការទីផ្សារ របស់វៀតណាមសំដៅជម្រុញទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ