ទីក្រុងហូជីមិញនឹងមានបន្ទប់តាំងបង្ហាញអំពីកិច្ចសហប្រតិបត្តិការក្នុងការជំនះពុះពារលើផលវិបាកនៃសង្គ្រាម

(VOVWORLD) - នារសៀលថ្ងៃទី ១០ មេសា នៅទីក្រុងហូជីមិញ ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងសារមន្ទីរភស្តុតាងនិទស្សសង្គ្រាមបានចុះ ហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីការជួយឧបត្ថម្ភការតាំងបង្ហាញកិច្ចសហប្រតិបត្តិការក្នុងការជំនះពុះពារលើផលវិបាកនៃសង្គ្រាមនៅសារមន្ទីរ។ 

 ទីក្រុងហូជីមិញនឹងមានបន្ទប់តាំងបង្ហាញអំពីកិច្ចសហប្រតិបត្តិការក្នុងការជំនះពុះពារលើផលវិបាកនៃសង្គ្រាម - ảnh 1ទិដ្ឋភាពនៅពិធីចុះហត្ថលេខា។ (រូបថត៖ VOV)
តាមនោះ ភាគី ទាំងពីរនឹងរួមគ្នារចនា និងសាងសង់បន្ទប់តាំងបង្ហាញមួយ អំពីកិច្ចខិតខំប្រឹងប្រែងរួម របស់ប្រទេសទាំងពីរក្នុងការជំនះពុះពារលើផលវិបាកនៃសង្គ្រាម; ជួយឧបត្ថម្ភសារ មន្ទីរភស្តុតាងនិទស្សសង្គ្រាម កសាងកន្លែងតាំងពិពណ៌ដ៏ទំនើបដែលបំពេញតាម ស្តង់ដារអន្តរជាតិ ជាមួយនឹងលក្ខណៈដ៏ងាយស្រួលសម្រាប់ភ្ញៀវដែលចូលទស្សនា ព្រមទាំង គោរពគោលការណ៍សីលធម៌អន្តរជាតិក្នុងវិស័យសារមន្ទីរផងដែរ។ ថ្លែងក្នុង ពិធីចុះហត្ថលេខា ព្រឹទ្ធសមាជិកអាមេរិក លោក Jeff Merkley បានសង្កត់ធ្ងន់ថា៖
“សារមន្ទីរគឺជាកន្លែងដែលរំលេចការឈឺចាប់ដែលសង្រ្គាមបន្សល់ទុកមក ហើយ ឥឡូវនេះ នឹងបន្តជាកន្លែងសម្រាប់បង្ហាញសកម្មភាពសហប្រតិបត្តិការរួមគ្នារវាង ប្រទេសទាំងពីរក្នុងការជំនះពុះពារលើផលវិបាកនៃសង្គ្រាមផងដែរ។ យើងខ្ញុំសន្យាថា នឹងរួមគ្នាធ្វើការចលនា និងខិតខំប្រឹងប្រែងបន្ថែមទៀត សម្រាប់កម្មវិធីសហប្រតិបត្តិ ការរួមរវាងវៀតណាមនិងសហរដ្ឋអាមេរិក ដើម្បីជួយឧបត្ថម្ភជនពិការ ជាពិសេសកុមារ ដែលរងផលប៉ះពាល់ដោយសង្គ្រាម។ បន្ទាប់មក គឺគម្រោងសម្អាតដីដែលត្រូវបំពុល ដោយគ្រាប់បែក មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលនៅសេសសល់ ក៏ដូចប្រព្រឹត្តិកម្ម ការបំពុលដោយឌីអុកស៊ីតផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ