ទីក្រុងហូជីមិញនិងសហគ្រាសបារាំងសហប្រតិបតិ្តការអភិវឌ្ឍន៍គមនាគមន៍ក្នុងទីក្រុង

(VOVWORLD) - វាយ តំលៃខ្ពស់ចំពោះការយកចិត្តទុកដាក់និងសុឆន្ទៈរបស់ ក្រុមសហគ្រាសបារាំង លោក Tran Vinh Tuyen សង្ឃឹមថា ដំណើរទស្សនកិច្ចលើកនេះនឹងបើក ឱកាសសហប្រតិបត្តិការរវាងទីក្រុងជាមួយសហគ្រាសបារាំង ពិសេសគឺក្នុង វិស័យអភិវឌ្ឍន៍គមនាគមន៍ក្នុងទីក្រុង។
ទីក្រុងហូជីមិញនិងសហគ្រាសបារាំងសហប្រតិបតិ្តការអភិវឌ្ឍន៍គមនាគមន៍ក្នុងទីក្រុង - ảnh 1អនុប្រធានគណៈកម្មា ធិការប្រជាជនទីក្រុងហូជីមិញ លោក Tran Vinh Tuyen ផ្លាស់ប្ដូរជាមួយគណៈប្រតិភូសហគ្រាសបារាំង (រូបថត៖ TTXVN)


 
នារសៀលថ្ងៃទី៧ មិនា លោក Tran Vinh Tuyen អនុប្រធានគណៈកម្មា ធិការប្រជាជនទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បានជួបធ្វើការជាមួយ គណៈប្រតិភូសហគ្រាសបារាំងក្នុងវិស័យគមនាគមន៍និងផ្លូវដែកក្នុងទីក្រុង ដឹកនាំ ដោយលោក Vincent Floreani អគ្គកុងស៊ុលបារាំងប្រចាំទីក្រុងហូជីមិញ សំដៅ ផ្លាស់ប្ដូរ ស្វែងរកឱកាសសហប្រតិបត្តិការវិនិយោគនៅទីក្រុងហូជីមិញ។ វាយ តំលៃខ្ពស់ចំពោះការយកចិត្តទុកដាក់និងសុឆន្ទៈរបស់ ក្រុមសហគ្រាសបារាំង លោក Tran Vinh Tuyen សង្ឃឹមថា ដំណើរទស្សនកិច្ចលើកនេះនឹងបើក ឱកាសសហប្រតិបត្តិការរវាងទីក្រុងជាមួយសហគ្រាសបារាំង ពិសេសគឺក្នុង វិស័យអភិវឌ្ឍន៍គមនាគមន៍ក្នុងទីក្រុង។

គណៈប្រតិភូសហគ្រាសបារាំងរួមមានតំណាងនៃក្រុមហ៊ុនធំៗចំនួន១៤នៃប្រទេសនេះក្នុងវិស័យគមនាគមន៍អះអាងថា ខ្លួនមានកម្រិតបច្ចេកទេស បច្ចេក វិទ្យា បទពិសោធន៍និងធនធានដ៏គ្រប់គ្រាន់ ក្នុងការអភិវឌ្ឍន៍គមនាគមន៍ក្នុងក្រុងហើយមានគោលបំណងចង់សហប្រតិបតិ្តការជាមួយទីក្រុងក្នុងគម្រោងការណ៍ផ្លូវដែក Metro៕

ប្រតិកម្មទៅវិញ

ផ្សេងៗ