ទីក្រុងហូជីមិញប្រគល់រង្វាន់ការប្រឡង “គំនិតផ្ដួចផ្ដើមសហគមន៍ឆ្នាំ២០១៨”

(VOVWORLD) - នាថ្ងៃទី២៦ ខែធ្នូ មន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទីក្រុងហូជីមិញ បានរៀបចំ ពិធីប្រគល់រង្វាន់ការប្រឡង “គំនិតផ្ដួចផ្ដើមសហគមន៍ឆ្នាំ២០១៨” ជូនចំពោះអ្នក និពន្ធចំនួន១៤នាក់ដែលមានផលិតផល រូបសណ្ឋាន ដំណោះស្រាយនវានុវត្តន៍ និងស្នាដៃសារព័ត៌មានឆ្នើមៗ។
ក្រោយរយៈពេល៣ឆ្នាំត្រូវបានរៀបចំឡើង ការ ប្រឡង “គំនិតផ្ដួចផ្ដើមសហគមន៍” បានលើកតម្កើងគំនិតផ្ដួចផ្ដើមដើម្បីសហ គមន៍ចំនួន៥០ តាមនោះរួមចំណែកកែលម្អបរិយាកាសរស់នៅ ធ្វើការ សិក្សារៀន សូត្ររបស់សហគមន៍ប្រជាជននៅទីក្រុងហូជីមិញ អោយកាន់តែល្អប្រសើរជាង ទៀត ឆ្ពោះទៅរកគោលដៅកសាងទីក្រុងអរិយ្យធម៌ ទំនើបនិងមេត្តាធម៌៕

ប្រតិកម្មទៅវិញ

ផ្សេងៗ