ទីក្រុងហូជីមិញប្រគល់អំណោយរាប់ពាន់កញ្ចប់ជួយឧបត្ថម្ភពលករ ដែល​មានជីវភាព​រស់នៅលំបាក

(VOVWORLD) - អង្គការនានាបានប្រគល់អំណោយចំនួន ១ ម៉ឺនកញ្ចប់ដែលមានតម្លៃប្រមាណ ៦ ពាន់លានដុងជូនកម្មករ និងពលករ។
ទីក្រុងហូជីមិញប្រគល់អំណោយរាប់ពាន់កញ្ចប់ជួយឧបត្ថម្ភពលករ ដែល​មានជីវភាព​រស់នៅលំបាក - ảnh 1ទីក្រុងហូជីមិញប្រគល់អំណោយរាប់ពាន់កញ្ចប់ជួយឧបត្ថម្ភពលករ ដែលមានជីវភាពរស់នៅលំបាក (រូបថត៖ TTXVN)

ក្នុងរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែសីហា សហព័ន្ធពលករទីក្រុងហូជីមិញ និងក្រុមការងារនៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៅទីក្រុងហូជីមិញបានសម្របសម្រួលជាមួយគណៈដឹកនាំការបង្ការ ទប់ស្កាត់ជំងឺកូវីដ ១៩ នៅទីក្រុងហូជីមិញ និងខេត្ត ក្រុងនានានៅភាគខាងត្បូងនៃក្រសួងការពារប្រទេស បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយដល់កម្មករ ពលករ នៅក្នុងភូមិសាស្ត្រទីក្រុងThu Duc។ នេះគឺជាកម្មវិធីជួយឧបត្ថម្ភស្បៀងអាហារចំបាច់ជូនកម្មករ និងពលករ ដែលជួបប្រទះការលំបាក នៅតាមមណ្ឌលឧស្សាហកម្មក្នុងរយៈពេលអនុវត្តន៍វិធានការរក្សាគម្លាតសង្គមតាមសារាចរលេខ១៦ របស់រដ្ឋាភិបាល។ ក្នុងដំណាក់កាលនេះ អង្គការនានាបានប្រគល់អំណោយចំនួន ១ ម៉ឺនកញ្ចប់ដែលមានតម្លៃប្រមាណ ៦ ពាន់លានដុងជូនកម្មករ និងពលករ។

នាថ្ងៃដដែល ក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញបានសម្របសម្រួលជាមួយសហព័ន្ធពលករទីក្រុងហូជីមិញបានប្រគល់អំណោយជូនកម្មករ និងពលករដែលជួបប្រទះការលំបាក ដោយសារជំងឺរាតត្បាតកូវីដ ១៩ នៅខ័ណ្ឌទី ៨ និងស្រុក Cu Chi ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ