ទីក្រុងហូជីមិញរួមជាមួយអតីតទាហានអាមេរិកផ្សះផ្សាមុខរបួសដោយសង្គ្រាម

(VOVWORLD) - នារសៀលថ្ងៃទី ៧ កុម្ភៈ អនុប្រធានគណៈកម្មាធិការប្រជាជន ទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) លោក  Huynh Cach Mang បានជួបសន្ទនាជាមួយគណៈប្រតិភូ អតីតទាហានអាមេរិកនៅវៀតណាម (VAA) ដឹកនាំដោយសមាជិកកម្មវិធី «ការផ្តើមគំនិតអតីតទាហាន» (VIP) លោក Grant T.Coates ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ 
ទីក្រុងហូជីមិញរួមជាមួយអតីតទាហានអាមេរិកផ្សះផ្សាមុខរបួសដោយសង្គ្រាម  - ảnh 1 ទីក្រុងហូជីមិញរួមជាមួយអតីតទាហានអាមេរិកផ្សះផ្សាមុខរបួសដោយសង្គ្រាម 

(VOVworld) – នារសៀលថ្ងៃទី ៧ កុម្ភៈ អនុប្រធានគណៈកម្មាធិការប្រជាជន ទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) លោក  Huynh Cach Mang បានជួបសន្ទនាជាមួយគណៈប្រតិភូ អតីតទាហានអាមេរិកនៅវៀតណាម (VAA) ដឹកនាំដោយសមាជិកកម្មវិធី «ការផ្តើមគំនិតអតីតទាហាន» (VIP) លោក Grant T.Coates ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ លោក Huynh Cach Mang បានវាយតំលៃខ្ពស់ចំពោះសុឆ័ន្ទៈនិងការខំប្រឹងប្រែងរបស់ VAA ក្នុង ការដោះស្រាយផលវិបាលដោយសង្គ្រាមបង្កឡើងជាពិសេសគឺកម្មវិធី «ការផ្តើមគំនិតអតី តទាហាន» សំដៅខំប្រឹងប្រែងផ្សះផ្សាមុខរបួសសង្គ្រាម។ រីឯខ្លួនវិញ លោក Grant T.Coates បានចាត់ទុកថា៖ កម្មវិធី «ការផ្តើមគំនិតអតីតទាហាន» ដែលត្រូវបានអនុវត្តក្នុងរយៈពេល ២៥ ឆ្នាំកន្លងទៅ ទទួលបានលទ្ធផលវិជ្ជមានជាច្រើនអាស្រ័យដោយការខំប្រឹងប្រែងរបស់បណ្ដាអតីតយុទ្ធជនវៀតណាមនិងអតីតទាហានអាមេរិកនិងបណ្ដាអង្គការមិត្តភាព ក្រសួងការបរទេស រដ្ឋអំណាចតំបន់នា នា ក្នុងនោះ មានទីក្រុងហូជីមិញ។ នាពេលខាងមុខកម្មវិធីនឹងបន្តរួមជាមួយភាគីទាក់ទិននានាដោះស្រាយបញ្ហានៅសេសសល់នៃសង្គ្រាម ដូចជា៖ ផលវិបាកដោយជាតិគីមីពុលពណ៌លឿងទុំ ការរុករកនិងបោះសំអាតគ្រាប់បែកមីន ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ